- 2020-04-10 03:09:24
- បាល់ទាត់
Bruno ប្រាប់ពីមូលហេតុដែលសម្រេចជ្រើសរើសយក Man Utd
- 2020-04-10 03:09:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno ប្រាប់ពីមូលហេតុដែលសម្រេចជ្រើសរើសយក Man Utd
ចន្លោះមិនឃើញ
Bruno Fernandes ដែលជាតារារះជំនាន់ថ្មីក្នុងក្រុមលោក Ole Gunnar Solskjaer បានប្រាប់ពីមូលហេតុដែលជំរុញទឹកចិត្តឲ្យរូបគេចោលក្លឹបដទៃហើយស្រវាយក Mancheser United។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់អះអាងថាមូលហេតុទីមួយដែលទៅទឹកដី Old Trafford គឺខ្លួនជាអ្នកគាំទ្រក្រុមបិសាចក្រហមតាំងពីក្មេងមក ហើយមួយទៀតគឺអ្នកចាត់ការ Ole មានជំនឿចិត្តលើរូបគេខ្លាំងបំផុត។ Bruno បានផ្ទេរពី Sporting ក្នុងតម្លៃ៤៧លានផោនទៅ United កាលពីខែមករា។
បង្ហាញខ្លួនបានជាង២ខែមកនេះកីឡាករវ័យ២៤ឆ្នាំស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត (Assist) បាន៤ដង ឈ្នះពានជាតារាឆ្នើមប្រចាំខែនៅ Premier League៕