• 2020-04-09 04:54:28
  • បាល់ទាត់

៣​ រឿង​ទាក់ទង​នឹង​ជីវិត​ពិត​របស់ Mane ដែល​គ្រប់​គ្នា​ប្រហែល​មិន​ដឹង

  • 2020-04-09 04:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឯកសារ​​មួយ​មាន​ចំណងជើង​ថា "Sadio Mane: Made in Senegal” ទើប​តែ​ចេញ​កាល​ពី​ពេល​ថ្មី​ៗ ស្ដី​អំពី​ជីវិត​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Liverpool កីឡាករ Sadio Mane។ វីដេអូ​មួយ​នេះ​បាន​បង្ហាញ​ពី​ការ​តស៊ូ​របស់ Mane មុន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ល្បី​ម្នាក់ ដែល​អ្នក​ស្គាល់​រាល់​ថ្ងៃ។

ខាង​ក្រោម​នឹង​បង្ហាញ​៣​ចំណុច​ដែល​អ្នក​អាច​មិន​ដឹង​ពី Mane៖

១. Mane លួចរត់​ចេញ​ពី​ផ្ទះ​ទៅ​ហាត់​បាល់

ប្រហែល​ជា​អ្នក​​ដឹង​ខ្លះ​អំពី​រឿង​នេះ ប៉ុន្តែ​​ជា​ក្មេង​ប្រុស​ម្នាក់​កើត​ក្នុង​​ភូមិ​តូច​មួយ​ឈ្មោះ​ថា Bambali ក្នុង​ប្រទេស​សេណេហ្គាល់ គ្រួសារ​របស់ Sadio Mane មិន​ពេញ​ចិត្ត​ឲ្យ​គេ​​លេង​បាល់ទាត់​នោះ​ទេ។

ឪពុក​របស់​គេ​បាន​ស្លាប់ ពេល​ដែល​គេ​មាន​អាយុ​៧​ឆ្នាំ​ ហើយ​ត្រូវ​នៅ​ជាមួយ​​ពូ។ "ពូ​របស់​ខ្ញុំ​មិន​ចង់​ឲ្យ​ខ្ញុំ​លេង​បាល់​នោះ​ទេ ព្រោះ​គាត់​គិត​ថា​សាលា​រៀន​មាន​សារៈសំខាន់​ជាង។ គ្រប់​យ៉ាង​ត្រូវ​តែ​ប្រើ​ល្បី ដោយ​សារ​តែ​គាត់​មិន​ចូល​ចិត្ត"។ សម្ដី Mane។

ក្នុង​ឆ្នាំ​២០០៨ ពេល​ដែល​ Mane មាន​អាយុ​១៦​ឆ្នាំ​ បាន​រត់​គេច​ទៅ​ទីក្រុង Dakar ដោយ​សម្ងាត់ ដើម្បី​រក​ក្រុម​បាល់ទាត់​ហាត់។ គេ​ត្រូវ​បាន​រក​ឃើញ​​និង​នាំ​ត្រលប់​មក​ផ្ទះ​វិញ ហើយ​គេ​បាន​ធ្វើ​ការ​សន្យា​ជាមួយ​គ្រួសារ​ថា ឆ្នាំ​ក្រោយ​នឹង​មិន​ចូល​រៀន​វិញ​ទេ គឺ​មាន​តែ​បាល់ទាត់ បាល់ទាត់ បាល់ទាត់​​មួយ​មុខ​គត់។

២. វីរបុរស​ក្នុង​ចិត្ត​របស់​គេ​គឺ El Hadji Diouf និង Ronaldinho

Mane មាន​អាយុ​១០​ឆ្នាំ សេណេហ្គាល់​បាន​ឡើង​ទៅ​ដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ World Cup 2002 និង​ផ្ដាច់ព្រ័ត្រ Africa Cup of Nations ពេល​នោះ​ក្រុម​មាន​កីឡាករ​ដូច​ជា Aliou Cisse, Khalilou Fadiga និង El Hadji Diouf។

Luc ដែល​ជា​មិត្ត​ធំធាត់​ជាមួយ​គ្នា បាន​ពន្យល់​ឲ្យ​ដឹង​ថា Mane មាន​កីឡាករ​ក្នុង​ចិត្ត​ពីរ​នាក់​​​មាន Ronaldinho និងEl Hadji Diouf ដែល​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​លេង​បាល់ទាត់។

៣.​ ការ​មក​ដល់​តំបន់​អឺរ៉ុប​ដំបូង​ជួប​បញ្ហា​អាកាសធាតុ

Mane បាន​ចាកចេញ​ពី​ប្រទេស​សេណេហ្គាល់​មក​កាន់​បារាំង​ជាមួយ​ក្លឹប FC Metz ក្នុង​ឆ្នាំ​២០១១។ រឿង​ដំបូង​ដែល គេ​កត់​ស្គាល់​គឺ​មក​ដល់​ប្រទេស​បារាំង​នៅ​ខែ​មករា ចំ​ពេល​រដូវ​រងា។ ​​

Mane បាន​​ទម្លាយ​​ថា មិត្ត​រួម​ក្រុម​បាន​សើច ពេល​ដែល​គេ​​ចេញ​ពី​បន្ទប់​ផ្លាស់​ខោអាវ​ចូល​មក​កាន់​ទីលាន​ពាក់​អាវ​យឺត។ ខ្វះ​តែ​៥​នាទី​បញ្ចប់​ការ​ហាត់ ខ្លួន​របស់​គេ​ឡើង​ត្រជាក់​ស្ទើរ​កក។ គេ​បាន​ដាក់​ដៃ​ក្នុង​ទឹក​ក្ដៅ ហើយ​ហួស​ចិត្ត​ខ្លួន​ឯង​យ៉ាង​ខ្លាំង។

Mane បញ្ជាក់​ថា ពេល​វេលា​នៅ​ក្លឹប FC Metz ធ្វើ​ឲ្យ​គេ​មាន​សព្វថ្ងៃ។ ពេល​ដំបូង​នៅ​ទីនោះ គេ​មាន​បញ្ហា​របួស​សាច់​ដុំ​ក្រលៀន ប៉ុន្តែ​បាន​សម្រេច​ចិត្ត​មិន​ប្រាប់​នរណា​ទេ ព្រោះ​គេ​បារម្ភ​ក្លាយ​ធ្លាក់​ចេញ​ពី​ក្រុម​និង​ត្រូវ​ត្រលប់​ទៅ​ស្រុក​កំណើត​វិញ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់