• 2020-04-08 01:47:14
  • បាល់ទាត់

Traore ក្លាយ​ជា​គោលដៅ​របស់​ Liverpool ទុក​ជំនួស ManeឬSalah តែ​តម្លៃ​ខ្លួន​ក៏​មិន​ទាប​ដែរ

  • 2020-04-08 01:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ត្រូវ​បាន​រាយការណ៍​​ថា​​ចាប់អារម្មណ៍​ចង់​ចុះ​កុងត្រា​​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ Adama Traore ប៉ុន្តែ Wolves បាន​ដាក់​តម្លៃ​ខ្លួន​ដល់​ទៅ​៧០​​លាន​ផោន។

កីឡាករ​សញ្ជាតិ​អេស្ប៉ាញ Traore បាន​បង្ហាញ​ទម្រង់​លេង​​ល្អ​សម្រាប់​រដូវ​កាល​នេះ​ រក​បាន​៦​គ្រាប់ និង​បញ្ជូន​ឲ្យ​គេ​ទាត់​ចូល​១០​គ្រាប់ ជួយ Wolvesបន្ត​ធ្វើ​ព្យុះ​ភ្លៀង​នៅ Europa League និង Premier League។

ទម្រង់​លេង​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​​បាន​ទាក់​ចិត្ត​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដូច​ជា Liverpool, Barcelona និង Real Madrid។ នេះ​បើ​តាម Football Inside។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា Traore បាន​ក្លាយ​ជា​ទិសដៅ​របស់​ហង្សក្រហម​ ដើម្បី​ទុក​ជំនួស​ Sadio Mane ឬ Mahamed Salah ប្រសិន​បើ​នរណា​ម្នាក់​ចាកចេញ។ Wolves បាន​កំណត់​តម្លៃ​កីឡាករ​របស់​ខ្លួន​រួច​ជា​ស្រេច​​៧០​លាន​ផោន។

អ្នក​ចាត់​ការ​ក្លឹប Liverpool លោក Jurgen Klopp​ ធ្លាប់​បាន​លើក​ឡើង​​កាល​ពី​ដើម​រដូវ​កាល​នេះ​ថា លោក​​​ដឹង​ថា Traore នឹង​ក្លាយ​ជា​តារា​លេច​ធ្លោ​ម្នាក់ ប្រសិន​បើ​គេ​រក​ឃើញ​អ្នក​ចាត់​ការ​ត្រឹមត្រូវ​​ដើម្បី​បន្ថែម​លើ​ទេពកោសល្យ​របស់​គេ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់