• 2020-04-07 08:51:52
  • បាល់ទាត់

ខ្សែ​ការពារ Wan-Bissaka ចាត់​ទុក Sterling ជា​គូប្រជែង​ស្វិតស្វាញ​បំផុត

  • 2020-04-07 08:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្ដាំ​ក្រុម​បិសាច​ក្រហម Aaron Wan-Bissaka ត្រូវ​បាន​​ស្គាល់​សមត្ថភាព​ ជាកំពែង​ការពារ​ដ៏​​​រឹងមាំ​​មួយ​ទល់​មួយ​ ដែលបានប្រឈមមុខនឹងខ្សែ​ប្រយុទ្ធ​ស្លាប​ជាច្រើន ហើយ​​ថ្មី​ៗនេះ​រូប​គេ​បាន​​ឱ្យ​ដឹង​តាម​វិបសាយ​ក្លឹប Manchester United ថា​ ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្រុម​មេឃ​ខៀវ Raheem Sterling គឺ​ជា​គូប្រជែង​ស្វិតស្វាញ​បំផុត​ក្នុង​អាជីព​របស់គេមក​ទល់​នឹង​ពេល​នេះ។

កីឡាករ​សញ្ជាតិ​អង់គ្លេស​ថា ៖«គាត់​ព្យាយាម​រុលទៅមុន រុលមក​រក​អ្នក។ គ្មាន​បញ្ហា​ទេ​បើ​ទោះគាត់ ​ប្រជែងទៅ​មិន​រួច​មួយ​ទល់​មួយ គាត់​នៅ​តែ​ត្រឡប់​មក​វិញសឹង​គ្រប់​​ពេល។ ខ្ញុំ​ចូល​ចិត្ត​ការលេងបែប​នេះ»។ ​

កីឡាករ Wan-Bissaka បាន​ប៉ះ​ជាមួយ ​Sterling កីឡាករ Manchester City ពីរ​លើក​មកហើយ​រដូវ​កាល​នេះ ​ក្នុង​ការ​ប្រកួត​ក្រម​ខណ្ឌ Premier League ដោយ Manchester United យក​ឈ្នះ​ទាំង​ពីរ​លើក។ Wan-Bissaka បាន​​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ខ្លួន ក៏​ដូចជា​លទ្ធផល​ទាំង​ពីរ​លើក​ដូច​គ្នា។

​ខ្សែ​ការ​ពារ​ដដែល​នេះ បាន​បង្ហាញ​ភាព​លេចធ្លោ​គ្រាន់​បើ​ក្នុង​នាមជាតំណែងការពារ​ក្រុម United ក្នុង​រដូវ​កាល​នេះ ក្រោយ​ផ្ទេរ​មក​ពី​ក្លឹប Crystal Palace ក្នុង​តម្លៃ ៥០​ លាន​ផោន​កាល​ពី​​រដូវ​​មុន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់