• 2020-04-06 02:51:30
  • បាល់ទាត់

Barca សម្រេច​ចុះ​ថ្លៃ​​ Coutinho ច្រើន​បំផុត​ដើម្បី​ងាយ​ស្រួល​វៃ​ចេញ​

  • 2020-04-06 02:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona ចង់​បាន​ត្រឹម​៧០​លាន​ផោន​ប៉ុណ្ណោះ​លើ​ក្លឹប​ណា​ដែល​ចង់​ទិញ​ Philippe Coutinho បន្ទាប់​ពី​លើក​មុន​​ពួកគេ​ទាមទារ​ដល់​ក្បែរ​ៗ​១០០​លាន។​

Coutinho

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ត្រូវ​ Barcelona ទិញ​ក្នុង​តម្លៃ​កប់​ពពក​គឺ​ប្រមាណ​ ១៤២លានផោន​ពី​ Liverpool កាល​ពី​ឆ្នាំ​២០១៨។​ ក្រោយ​ពី​បរាជ័យ​មិន​អាច​ប្រជែង​តំណែង​ជម្រើស​ដំបូង​នៅ​ Nou Camp រូប​គេ​បាន​រសាត់​ដល់​ Bayern Munich ប៉ុន្តែ​ក្លឹប​អាល្លឺម៉ង់​បដិសេធ​មិន​អាច​ទិញ​ Coutinho​ ក្នុង​តម្លៃ​១០៥​លាន​ផោន​​នោះ​ទេ។​

Chelsea និង​ Manchester United គឺ​ជា​ក្លឹប​២​ដែល​ចង់​បាន​កីឡាករ​សាំ​បា​នេះ​ខ្លាំង​បំផុត​ ស្រប​ពេល​ដែល​ Coutinho ឈាន​ដល់​វ័យ​ ២៨​ឆ្នាំ​ឆាប់​ៗ​ខាង​មុខ​នេះ​ធ្វើ​ឲ្យ​ Barcelona បន្ទាប​តម្លៃ​ខ្លួន​រូប​គេ​មក​ត្រឹម​៧០​លាន​ផោន​ដើម្បី​លក់​ចេញ៕

ប្រភព៖ Sport English ប្រែសម្រួល៖ ចិត្រា​

មតិយោបល់