- 2020-04-06 01:14:14
- បាល់ទាត់
UCL និង Europa អាចនឹងត្រូវរំសាយចោល ប្រសិនបើករណីមួយនេះកើតឡើង
- 2020-04-06 01:14:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UCL និង Europa អាចនឹងត្រូវរំសាយចោល ប្រសិនបើករណីមួយនេះកើតឡើង
ចន្លោះមិនឃើញ
UEFA បានប្រកាសថាពានធំរបស់អឺរ៉ុបទាំងពីរគឺ Champions League និង Europa League នឹងរំសាយចោល ប្រសិនបើការប្រកួតមិនបញ្ចប់ត្រឹមថ្ងៃទី ៣ ខែ សីហា។
បាល់ទាត់ជុំវិញតំបន់អឺរ៉ុបកំពុងត្រូវបានផ្អាកទាំងអស់ ដោយសារតែជួបវិបត្តិវីរុសកូរ៉ូណា។ ទល់នឹងពេលនេះគេមិនទាន់ដឹងថាបាល់ទាត់រដូវកាល២០១៩-២០នឹងត្រូវលេងបញ្ចប់ឬរំសាយនៅជុំវិញតំបន់អឺរ៉ុប ប៉ុន្តែប្រធាន UEFA លោក Aleksander Ceferin បានកំណត់ថ្ងៃបញ្ចប់ឲ្យហើយនូវពានរង្វាន់ UCL និង UEL។
“វាត្រូវតែបញ្ចប់ត្រឹមថ្ងៃទី ៣ ខែ សីហា ទាំង Champions និង Europa League។ ពួកយើងមិនអាចរងចាំរហូតដល់ខែ កញ្ញាឬតុលាបានឡើយ។ ប្រសិនបើអាជ្ញាធរមិនអនុញ្ញាតឲ្យពួកយើងលេង យើងក៏មិនអាចលេងបានដែរ"។ សម្ដី Ceferin។
លោកបន្តថា គ្រប់គ្នាកំពុងរងចាំមើលស្ថានភាពពិភពលោកជាពិសេសនៅអឺរ៉ុប។ វាពិតជាល្អប្រសិនបើលេងបិទទ្វារ និងមានការផ្សាយលើទូរទស្សន៍ ព្រោះជាអ្វីដែលអ្នកគាំទ្រចង់បាន ព្រោះវាបានផ្ដល់កម្លាំងវិជ្ជមានទៅកានផ្ទះរបស់ពួកគេ ជាជាងមិនមានការលេងអ្វីសោះ។
កាលពីចុងខែមីនា សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបញ្ជាក់ថាការប្រកួត UEFA Champions League និង UEFA Europa League គឺរកថ្ងៃត្រលប់មកលេងវិញមិនទាន់បាននោះទេ៕