• 2020-04-03 03:05:43
  • បាល់ទាត់

Modric ​គ្រោង​ស្នាក់​នៅ Real Madrid ​រហូត​ដល់​អស់​កុងត្រា​ខ្លួន​តែ​ម្ដង​

  • 2020-04-03 03:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Luka Modric ​បាន​បញ្ជាក់​ថា​រូបគេ​ចង់​បន្ដ​លេង​ឱ្យ​ក្រុម Real Madrid ​រហូត​ដល់​អស់​កុងត្រា​ដែល​នៅ​សល់​តែ​ម្ដង ​មិន​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​ណា​នោះ​ទេ​។

​Modric ​វ័យ​៣៤​ឆ្នាំ ​និង​កំពុង​មាន​កុង​ត្រា​នៅ​សល់​ដល់​ឆ្នាំ​២០២១​ខាង​មុខ។ ​មាន​ដំណឹង​ជា​ច្រើន​ជឿ​ជាក់​ថា​រូបគេ​អាច​នឹង​ចាកចេញ​នា​រដូវ​ក្ដៅ​នេះ​ហើយ ក្រោយ​ពី​ក្លឹប​មិន​ទាន់​មាន​ការ​ចរចា​ត​កុងត្រា​អ្វី​ទៀត ​ហើយ​ក្លឹប​ជា​ច្រើន​ដូចជា Inter Milan ​ជា​ដើម ​ចង់​បាន​រូបគេ​ជា​យូរ​មក​ហើយ។ ​តែ​បើ​តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន​វិញ ​រូបគេ​គ្មាន​ចិត្ត​ចង់​ទៅ​ណា​នោះ​ទេ។

​កីឡាករ​ក្រូអាត​នេះ បញ្ជាក់​ថា​នៅ​សល់​កុងត្រា​ដល់​ឆ្នាំ​២០២១ ​នោះ​រូបគេ​នឹង​នៅ​លេង​ឱ្យ​ក្រុម Real Madrid ​នេះ​ដល់​ឆ្នាំ​២០២១ ​ទើប​គិត​ពី​អនាគត​ទៀត។ ​Modric ​ជឿ​ជាក់​ថា​រូបគេ​មិន​ទាន់​ធ្លាក់​ជើង​នោះ​ទេ ដូច្នេះ​១​រដូវ​កាល​នៅ​សល់​ទៀត ​គឺ​អាច​លេង​បាន​គ្មាន​បញ្ហា​ឡើយ។

ការ​មិន​ព្រម​បន្ដ​កុងត្រា​ឱ្យ​នេះ គឺ​ដោយសារ​តែ​ក្រុម Real Madrid ​មើល​ឃើញ​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​នាក់​ដែល​សុទ្ធ​តែ​មាន​សមត្ថភាព​អាច​ប្រើ​ការ​បាន។ ​ជាក់​ស្ដែង ​យុវជន Martin Odegaard ​របស់​ខ្លួន​កំពុង​លេង​ល្អ​មែនទែន ​ក្នុង​ក្របខណ្ឌ​ខ្ចី​ជើង​នៅ​ក្រុម Real Sociedad ​។ ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ Zidane ​អាច​នឹង​យក​រូបគេ​មក​វិញ​ក៏​ថា​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់