- 2020-04-02 03:20:38
- បាល់ទាត់
Rashford ប្រាប់ឈ្មោះកីឡាករ៣រូបដែលជា Idol របស់ខ្លួន ក្នុងនោះមាន Ronaldinho ដែរ
- 2020-04-02 03:20:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rashford ប្រាប់ឈ្មោះកីឡាករ៣រូបដែលជា Idol របស់ខ្លួន ក្នុងនោះមាន Ronaldinho ដែរ
ចន្លោះមិនឃើញ
Marcus Rashford បានបង្ហាញពីកីឡាករបាល់ទាត់៣រូបដែលជានិមិត្តរូបរបស់គេតាំងពីក្មេងក្នុងនោះមាន Rooney, Cristiano Ronaldo និង Ronaldinho។
សាកសួរពីបុគ្គលដែលមានឥទ្ធិពលមកលើខ្លួនក្នុងវិស័យបាល់ទាត់ កីឡាករអង់គ្លេសវ័យ២២ឆ្នាំបានចុចឈ្មោះសិស្សច្បងដែលជាវីរបុរសរបស់ United គឺ Wayne Rooney និង Cristiano Ronaldo ជាពិសេស។
Rashford បានបញ្ជាក់ថា Rooney និង Ronaldo គឺជានិមិត្តរូបរបស់ខ្លួនតាំងពីក្មេង។ គេធ្លាប់មើលកៀក ពេលដែលអ្នកទាំងពីរលេងជាមួយគ្នា ពួកគេពិតជាមានថាមពលខ្លាំង។ ហើយជាបទពិសោធន៍មិនគួរឲ្យជឿដែលគេបានមើលសិស្សច្បងទាំងពីរលេងជាមួយគ្នា។
ក្នុងនោះដែរវីរបុរសរបស់ Barcelona និងប្រេស៊ីល Ronaldinho ក៏ស្ថិតក្នុងចិត្តរបស់ Rashford ដូចគ្នា ហើយថែមទាំងជាកីឡាករជំនាន់មុនដែលគេចង់លេងជាមួយបំផុត។ ភាពច្នៃប្រឌិតលើទីលានដ៏អស្ចារ្យរបស់ Ronaldinho ទាក់ចិត្ត Rashford ចង់លេងជាមួយ។ វាពិតជាមោទនភាពប្រសិនបានលេងជាមួយគ្នាមែន៕