• 2020-04-01 06:28:41
  • ព័ត៌មាន

បឹងកេត សម្រេច​កាត់ប្រាក់ខែកីឡាករ ៥០% អំឡុងពេលកូវីដ១៩ វាយលុក

  • 2020-04-01 06:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពីក្លឹប​បាល់ទាត់ធំៗមួយចំនួន​លើ​លោក​នោះទេ ក្លឹបបាល់ទាត់បឹងកេតរបស់​កម្ពុជា ក៏​បានសម្រេច​កាត់បន្ថយ​ប្រាក់ខែកីឡាករ​ផងដែរ អំឡុង​ពេល​​ជំងឺកូវីដ១៩ រាតត្បាត ពោល​គឺ​កាត់​បន្ថយ​ចំនួនពាក់កណ្ដាល​ នៃ​ប្រាក់ខែកីឡាករ​មួយរូបៗ។

លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លឹប​ជើងឯក​លីគ​កំពូល​កម្ពុជា ៣សម័យ​ បាន​ប្រាប់ Sabay ថា៖ "ក្នុងស្ថានភាពដែល​សេដ្ឋកិច្ច​ពិភពលោកកំពុងជួបផលប៉ះពាល់ខ្លាំង ទាំងក្លឹបយើង និងក្លឹបគេ គឺមានការ​ប៉ះពាល់ដូចគ្នា ដូច្នេះហើយ​ទើប​យើង​សម្រេច​ឯកភាពគ្នាជួយក្លឹប​ក្នុង​ស្ថានភាព​ដ៏លំបាក​មួយនេះ ដើម្បី​រួមចំណែក​ឲ្យ​ក្លឹប​អាច​បន្ត​និរន្តរភាព។ យើងព្រមព្រៀង​កាត់​បន្ថយ​ប្រាក់​បៀវត្សចំនួន ៥០ភាគរយ ដើម្បីជួយក្លឹប"។

លោក បែ មករា អ្នកចាត់ការ​ក្លឹប​បឹងកេត ថ្លែង​ប្រាប់​ Sabay នាពេលកន្លងមក

សូមបញ្ជាក់ថា ក្លឹប​បាល់ទាត់​ធំៗ​លើលោក​មួយចំនួន ក៏បាន​សម្រេច​កាត់​បន្ថយ​ប្រាក់កម្លាំង​ពលកម្ម​កីឡាករ​ផងដែរ អំឡុង​ពេល​ដែល​ការ​ប្រកួត​ត្រូវ​បាន​ផ្អាកដោយសារ​កូវីដ១៩ ដូចជា​ក្លឹប Barcelona, Atletico Madrid និង Juventus ជាដើម។

គិត​ត្រឹម​ថ្ងៃទី១ ខែមេសា​នេះ ករណី​ឆ្លង​វីរុសកូវីដ១៩ បាន​កើនឡើង​ដល់ជាង ៨០ម៉ឺន​ករណីទូទាំងពិភពលោក ដែល​ក្នុង​នោះ មាន​អ្នកស្លាប់​ជាង ៤ម៉ឺន​នាក់ និង​ជាស្បើយជាង ១៧ម៉ឺន​នាក់។ ចំណែក​នៅ​កម្ពុជា មាន​ ១០៩ករណី មិន​មាន​អ្នក​ស្លាប់​នោះទេ និង​មាន​អ្នក​ជា​សះស្បើយ ចំនួន ២៥នាក់៕

មតិយោបល់