• 2020-03-30 11:31:11
  • បាល់ទាត់

Kane៖ បើ​ Spurs នៅ​តែ​បែប​នេះ ខ្ញុំ​នឹង​មិន​នៅ​រួម​រស់​ជាមួយ​ទេ

  • 2020-03-30 11:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Harry Kane បាន​និយាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ប្រសិន​បើ​ក្លឹប Tottenham Hotspurs មិន​រីក​ចម្រើន​ទៅ​មុខ​ទេ ខ្លួន​នឹង​មិន​នៅ​រួមរស់​រហូត​នោះ​ទេ។

Kane បាន​លើកឡើង​ថា៖ " ខ្ញុំ​ស្រលាញ់​ Spurs ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ច្បាស់​ថា​នឹង​នៅ​ទីនេះ​រហូត​ទេ ប៉ុន្តែ​ប្រសិន​បើ​ Spurs នៅ​តែ​បែប​នេះ ខ្ញុំ​មិនមែន​ចេះ​តែ​នៅ​រាប់​ឆ្នាំ​អញ្ចឹង​នោះ​ទេ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " ខ្ញុំ​ជា​កីឡាករ​មាន​មហិច្ឆតា ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​។ ដូច្នេះ​ហើយ វា​អាស្រ័យ​លើ​ស្ថានភាព​ដែរ ប្រសិន​បើ​ទម្រង់​លេង​របស់​ក្លឹប​ដើរ​ទៅ​មុខ ខ្ញុំ​អាច​នឹង​នៅ​ទីនេះ​រហូត​ " ។

ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ Harry Kane បាន​ចូល​រួម​ជាមួយ Spurs ជាង​ ១០ឆ្នាំ​ហើយ ប៉ុន្តែ​បាន​លេង​ញឹកញាប់ ចាប់​ពី​ឆ្នាំ២០១៥​មក។ ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​រក​បាន ១៨១គ្រាប់៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់