• 2020-03-30 11:01:52
  • បាល់ទាត់

Griezmann ប៉ង​ប្រាថ្នា​ចង់​ពាក់​អាវ​លេខ ៧ នៅ​ក្លឹប Barcelona

  • 2020-03-30 11:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​ចង់​ពាក់​អាវ​លេខ ៧នៅ​ក្លឹប Barcelona។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​ចង់​ពាក់​អាវ​លេខ ៧ ដូច​ពី​កាល​នៅ​ក្លឹប Atletico Madrid ឡើង​វិញ " ។

មាន​ព័ត៌មាន​ល្ហិចល្ហៀង​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា កីឡាករ​បារាំង​រូប​នេះ​ មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ក្នុង​ការ​លេង​នៅ​ក្លឹប​កាតាឡាន់​មួយ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Griezmann បាន​ផ្លាស់​ពី​ Atletico Madrid ទៅ​កាន់ Barcelona កាល​ពី​ឆ្នាំ២០១៩ កន្លង​ទៅ​។ នៅ​ក្លឹប​ថ្មី​នេះ​ កីឡាករ​បារាំង​រូប​នេះ​បាន​ពាក់​លេខ ១៧៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់