• 2020-03-19 11:32:44
  • បាល់ទាត់

ភ្នាក់ងារ​ Pogba ព្រលយ​ចំៗ​ថា ចង់​នាំ​កីឡាករ​ឆ្នើម​ទៅ​ក្លឹប​យក្ស​អឺរ៉ុប​មួយ ឲ្យ​បាន​ក្នុង​ឆ្នាំ​នេះ

  • 2020-03-19 11:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mino Raiola ដែល​គេ​ស្គាល់​ថា ភ្នាក់ងារ​របស់​កីឡាករ​ល្បីៗ​ជា​ច្រើន បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​អេស្ប៉ាញ​នៅ Marca កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​មាន​បំណង​នាំ​យក​កីឡាករ​ឆ្នើម​របស់​លោក​ទៅ​កាន់​ក្លឹប Real Madrid ឲ្យ​បាន​ក្នុង​រដូវ​ក្ដៅ​នេះ។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​ប្រាកដ​ជា​នាំ​កីឡាករ​ល្អៗ​ទៅ​កាន់​ក្លឹប Real Madrid ហើយ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​នេះ។ វា​ប្រាកដ​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ហើយ ព្រោះ​ថា​ក្លឹប​នេះ​ជា​ក្លឹប​ដ៏​អស្ចារ្យ​មួយ " ។

Riola និង​ Pogba នា​ពេល​កន្លង​មក

បុរស​ដ៏​មាន​ឥទ្ធិពល​ក្នុង​ទីផ្សារ​កីឡាករ​រូប​នេះ​បាន​ទម្លាយ​ថា៖ " ទំនាក់ទំនង​ខ្ញុំ​ហើយ​នឹង​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ​ល្អ​ណាស់ ព្រម​ទាំង​អាសា​និយាយ​ជាមួយ​អគ្គនាយក​ក្លឹប Real Madrid ទៀត​ផង​ " ។

សូមបញ្ជាក់ផងដែរ​ថា កីឡាករ​ដែល​ជា​អតិថិជន​របស់​ Raiola មាន​ដូច​ជា ខ្សែ​បម្រើ​បារាំង Paul Pogba ខ្សែ​ការពារ​ហុល្លង់​ Matthijs De Ligt ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Zlatan Ibrahimovic ខ្សែ​ប្រយុទ្ធ​ Erling Braut Haaland ព្រម​ទាំង​កីឡាករ​ល្បីៗ​នៅ​ទ្វីប​អឺរ៉ុប៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់