• 2020-03-19 06:19:11
  • បាល់ទាត់

ផ្លូវការ លីគ​កំពូល​កម្ពុជា ​និង Hun Sen Cup ​សម្រេច​ផ្អាក​សិន ការពារ Covid-19

  • 2020-03-19 06:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លិខិត​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា ​បាន​ប្រកាស​ថា​ពាន​រង្វាន់ ​លីគ​កំពូល​កម្ពុជា ​និង​ពាន​រង្វាន់ Hun Sen Cup ​ត្រូវ​ផ្អាក​សិន ​រង់ចាំ​ប្រកាស​ថ្ងៃ​បើក​វិញ​នៅ​ពេល​ក្រោយ ​ដើម្បី​ការពារ​មេរោគ​ឆ្លង Covid-19 ​។

​ដំណឹង​ខាង​លើ​នេះ វា​ជា​វិធានការ​មួយ​សម្រាប់​កម្ពុជា ​និង​សហព័ន្ធ​បាល់ទាត់​ដើម្បី​ការពារ ​ការ​ឆ្លង​មេរោគ Covid-19 ​។ ​ខណៈ​ដែល​សហព័ន្ធ​បាល់ទាត់​ពិភព​លោក ក៏​បាន​ធ្វើ​បែប​នេះ​ដូច​គ្នា ​លើ​ការ​ប្រកួត​ជម្រុះ World Cup 2022 ។ ​សម្រាប់​ការ​វិភាគ​ត្រលប់​ចូល​លេង​វិញ នឹង​ប្រកាស​នៅ​ពេល​ខាង​មុខ ​ពោល​គឺ​បន្ទាប់​ពី​អាច​គ្រប់គ្រង​ការ​ឆ្លង​មេរោគ Covid-19 ​សិន។ ​នៅ​ពេល​នេះ ​កម្ពុជា​មាន​ករណី​ឆ្លង​៣៧​នាក់​ហើយ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់