• 2020-03-19 01:51:12
  • បាល់ទាត់

Pogba ប្រាប់​មូលហេតុ​​​ពិសេស​មួយ​ដែល​ពាក់​អាវ​ Juventus ហាត់​នៅ​ផ្ទះ

  • 2020-03-19 01:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba បាន​ពាក់​អាវ​ក្លឹប​ចាស់​របស់​ខ្លួន Juventus ហាត់​នៅ​ក្នុង​ផ្ទះ​កាល​ពី​ម្សិលមិញ ក្រោម​ហេតុ​ផល​ពិសេស​គឺ​ដើម្បី​គាំទ្រ​មិត្ត​រួម​ជាតិ​ Blaise Matuidi ដែល​កើត​វីរុស​កូរ៉ូណា។

អនាគត​របស់​ខ្សែ​បម្រើ​របស់​ Manchester United រូប​នេះ​កំពុង​នៅ​មន្ទិល ស្របពេល​ដែល Juventus ក៏​ជា​ក្រុម​មួយ​ចង់​បាន Pogba ត្រលប់​ទៅ​វិញ​ដូច​គ្នា។ កីឡាករ​សញ្ជាតិ​បារាំង​បាន​ចំណាយ​ពេល​៤​រដូវ​កាល​ជាមួយ​​​ក្រុម​ជើង​ឯក Serie A រវាង​ឆ្នាំ​២០១២​ដល់​២០១៦ មុន​ពេល​ត្រលប់​ទៅ United។

ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​ក្នុង​គណនី​ Instagram​ របស់​គេ​កាល​ពី​ម្សិលមិញ​ Pogba ត្រូវ​​បាន​ឃើញ​ហាត់​នៅ​ផ្ទះ​ពាក់​អាវ​ Juve ដែល​មាន​លេខ​របស់ Matuidi​ នៅ​ខាង​ក្រោយ​ខ្នង។ Pogba បាន​ពន្យល់​ថា គេ​​ធ្វើ​បែប​នេះ​គាំទ្រ​មិត្ត​រួម​ជាតិ Matuidi​ ដែល​ឆ្លង​កូរ៉ូណា៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់