• 2020-03-16 08:03:14
  • បាល់ទាត់

Paul Pogba ចិត្ត​បុណ្យមែន ​រៃអង្គាស​ប្រាក់​ថ្ងៃ​ខួប​កំណើត ជួយ​ប្រឆាំង​ជំងឺ​កូរ៉ូណា

  • 2020-03-16 08:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រុម​បិសាចក្រហម Manchester United កីឡាករ Paul Pogba បាន​យក​ឱកាស​ខួប​កំណើត​គម្រប់​ខួប ២៧​ឆ្នាំ​របស់​ខ្លួន​មក​រៃអង្គាស​ប្រាក់ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូរ៉ូណា ឬ​ Covid-19។ ​

យោង​តាម​សារព័ត៌មាន BBC ខ្សែ​បម្រើ​សញ្ជាតិ​បារាំង បាន​បង្កើត​ផេក​រៃអង្គាសប្រាក់មួយ និង​សន្យា​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ឱ្យ​អង្កការ Unicef ដើម្បី​ជួយ​កុមារ​ដែល​ឆ្លង​មេរោគ​កូរ៉ូណា។

Paul Pogba និយាយ​ថារូប​គេ​នឹង​ផ្ដល់​ប្រាក់​ទ្វេគុណ បើ​ប្រាក់​រៃអង្គាស​នេះ​កើន​ដល់ ២៧ ០០០ ផោន។ កីឡាករ​រូប​នេះ​បន្ថែម​ថា ​ការ​រីក​រាលដាល​ទ្រង់ទ្រាយ​ធំ​នេះ អាច​ប៉ះពាល់​ខ្លាំង ជាពិសេស​កុមារ​ក្រីក្រ និង​ងាយ​រងគ្រោះ។

Pogba បញ្ជាក់ ៖«វា​ជា​ថ្ងៃ​ខួប​កំណើត​ខ្ញុំ ខ្ញុំ​​សូម​ឱ្យ​ខ្លួន​ឯង ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​របស់​ខ្ញុំ មាន​សុខភាព​ល្អ។ ទោះបីជាយ៉ាងណា មិន​មែន​គ្រប់​គ្នា​ សុទ្ធតែ​មាន​សុខភាព​ល្អ​ទេ​ឥឡូវ​នេះ។ ដូច​នៅ​ពេល​នេះអ៊ីចឹង ពួក​យើង​​ត្រូវ​តែ​រួមរស់​ជាមួយ​គ្នា»។

ថវិកា​ដែលទទួល​បាននឹង​ត្រូវ​ចំណាយ​លើ​ស្រោមដៃ​ (អាច​បោះ​ចោល​បាន​) ម៉ាស់​វះកាត់ និង​​​វ៉ែនតា​សម្រាប់​បុគ្គលិក​សុខាភិបាល។ គួរបញ្ជាក់​ថា ក្នុង​ថ្ងៃ​ខួប​វ័យ២៦​ឆ្នាំ Pogba ក៏ធ្លាប់​បាន​ធ្វើ​ដែរ ដោយ​​រូបគេ​ប្រមូល​ថវិកា​បាន ៧ ៣៦០ ផោនជួយ​ដល់​អង្គការ​ទឹក​ស្អាត៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់