• 2020-03-13 07:08:13
  • បាល់ទាត់

Mourinho ជួប​កំណត់ត្រា​មិន​ស្គាល់​ជាតិ​ "ឈ្នះ​" យូរ​បំផុត​ក្នុង​អាជីព​ដឹកនាំ​

  • 2020-03-13 07:08:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ជួប​កំណត់ត្រា​អាក្រក់​បំផុត​ក្នុង​អាជីព​ដឹកនាំ​ក្រោយ​បរាជ័យ​ និង​ស្មើ​ផ្ទួន​ៗ​ពិសេស​គឺ​ចាញ់​ RB Leipzig ០-៣ នៅ​ Champions League កាល​ពី​ដើម​សប្ដាហ៍​នេះ​។​

នេះ​គឺជា​កំណត់ត្រា​ក្រ​ឈ្នះ​យូរ​ជាង​គេ​ចាប់​តាំង​ពី​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ធ្វើ​ជា​គ្រូ​បង្វឹក​ប្រមាណ​៩៣៥​ប្រកួត​កន្លង​មក។​ Tottenham បាន​ចាញ់​ ១-០ ទល់​នឹង​ Leipzig, ចាញ់​ Chelsea និង​ Wolves រួច​ចាញ់​ប៉េណាល់ទី​ទល់​ Norwich នៅ​ FA Cup និង​ស្មើ​ Burnley ១-១។​

ក្រុម​រហស្សនាម​ថា​មាន់​ខ្នាយ​មាស​រំពឹង​ថា​នឹង​បញ្ចប់​ភាព​មិនដែល​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្វាគមន៍​ Manchester United ដែល​ជា​អតីត​ក្លឹប​របស់​លោក​ Mourinho ផ្ទាល់៕

ប្រភព៖ The Sun ប្រែសម្រួល៖ សៀនហួរ

មតិយោបល់