• 2020-03-13 01:22:25
  • បាល់ទាត់

កីឡាករ Leicester City ៣​នាក់​ចេញ​សញ្ញា​​វីរុស​កូរ៉ូណា

  • 2020-03-13 01:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​របស់​ក្លឹប Leicester City ៣​នាក់​ ត្រូវ​បាន​ដាក់​ដាច់​ដោយ​ឡែក​​ពី​គេ បន្ទាប់​ពី​ចេញ​សញ្ញា​នៃ​វីរុស​កូរ៉ូណា និង​កំពុង​ធ្វើ​ការ​តេស្ដ​សុខភាព។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ចាត់​ការ Brendan Rodgers។

Rodgers មិន​បាន​បង្ហាញ​​​ឈ្មោះ​កីឡាករ​​ដែល​ត្រូវ​ដាក់​ដោយ​ឡែក​នោះ​ទេ ប៉ុន្តែ​បញ្ជាក់​ថា​ក្លឹប​នឹង​ធ្វើ​តាម​នីតិវិធី។ តាម​កាលវិភាគ Leicester ត្រូវ​ជួប Watford នៅ​ថ្ងៃ​សៅរ៍​​សប្ដាហ៍​នេះ​ពាន​រង្វាន់ Premier League។

​Rodgers បាន​បញ្ជាក់​ថា៖ “ពួក​យើង​មាន​កីឡាករ​ប៉ុន្មាន​នាក់​បាន​បញ្ចេញ​រោគ​សញ្ញា។ វា​ពិត​ជា​សោកស្ដាយ ប្រសិន​បើ​ការ​ប្រកួត​ជាមួយ Watford ត្រូវ​ផ្អាក ប៉ុន្តែ​ត្រូវ​ដឹង​ថា​សុខភាព​សាធារណៈ​គឺ​មាន​សារៈសំខាន់​ជាង​ការ​ប្រកួត”។ ថ្មី​នេះ​លោក Mikel Arteta អ្នក​ចាត់​ការ​របស់​ក្លឹប Arsenal ទើប​តែ​តេស្ដ​រក​ឃើញ​វីរូស​កូរ៉ូណា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់