• 2020-03-12 11:16:45
  • បាល់ទាត់

UEFA ប្រកាស​លើក​ប្រកួត Europa League ចំនួន ២ ទៅ​ថ្ងៃ​ក្រោយ

  • 2020-03-12 11:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ UEFA ប្រកួត​ចំនួន​ ២ នៅ​ក្របខ័ណ្ឌ​លំដាប់​ទី២ អឺរ៉ុប វគ្គ ១៦ក្រុម​ចុង​ក្រោយ​ត្រូវ​បាន​លើកពេល​។

ការ​ប្រកួត​រវាង​ក្លឹប​អ៊ីតាលី​ Roma និង​ក្លឹប​ Sevilla ក្នុង​ក្របខ័ណ្ឌ​ UEFA Europa Leagueវគ្គ ១៦ក្រុម​ចុង​ក្រោយ​នឹង​មិនអាច​ប្រព្រឹត្ត​ទៅ​បាន​នៅ​ក្នុង​ថ្ងៃ​នេះ​ ដូច​ដែល​បាន​គ្រោង​ទុក​នោះ​ទេ​។

ការ​អាក​ខាន​នៃ​ការ​ប្រកួត​ខាង​នេះ​ ដោយ​សារតែ​ខាង​អាជ្ញាធរ​ប្រទេស​អេស្ប៉ាញ​ មិន​អនុញ្ញាត​ឲ្យ​យន្តហោះ​ពី​ប្រទេស​អ៊ីតាលី​ចុះ​ចត​នៅ​លើ​ទឹក​ដី​ខ្លួន​។

យ៉ាង​ណា​មិញ​ ការ​ប្រកួត​រវាង​ក្លឹប​អ៊ីតាលី​ Internazionale និង​ក្លឹប​ Getafe ក្នុង​ក្របខ័ណ្ឌ​ UEFA Europa Leagueវគ្គ ១៦ក្រុម​ចុង​ក្រោយ ក៏​ត្រូវ​បាន​អាកខាន​នៅ​ក្នុង​ថ្ងៃ​នេះ​ផង​ដែរ​ ដោយ​សារ​តែ​ខាង​ក្លឹប​អេស្ប៉ាញ​ សម្រេច​ចិត្ត​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី។

នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ ស្ថានភាព​ករណី​អ្នក​ឆ្លង​ជំងឺ​កូរ៉ូណា​នៅ​ប្រទេស​អ៊ីតាលី​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ មាន​រហូត​ទៅ​ដល់​ ១០,១៤៩​ករណី​ ដែល​ធ្វើ​ឲ្យ​ប្រទេស​នានា​មិន​អនុញ្ញាត​ឲ្យ​យន្តហោះ​មក​ប្រទេស​នេះ​ ចុះចត​លើ​ទឹក​ដី​ខ្លួន​៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់