• 2020-03-07 01:25:08
  • បាល់ទាត់

Klopp មិន​បាន​សូម្បី​តែ​ជាប់​ឈ្មោះ ក្នុង​បេក្ខភាព​ឈ្នះ​ពាន​គ្រូ​ឆ្នើម PL ប្រចាំ​ខែ​កុម្ភៈ

  • 2020-03-07 01:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នក​ចាត់​ការ​ក្លឹប​ Liverpool មិន​បាន​ជាប់​ជា​បេក្ខភាព ដែល​ត្រៀម​នឹង​ឈ្នះ​ពាន​រង្វាន់​អ្នក​ចាត់​ការ​ឆ្នើម​ក្នុង​ក្របខ័ណ្ឌ Premier League ប្រចាំ​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ទេ​ បន្ទាប់​ពី​ឈ្នះ​ពាន​នេះ​ ៥ខែ​។

ក្នុង​ខែកុម្ភៈ​នេះ​ Liverpool លេង​នៅ​ក្នុង Premier League ចំនួន ៣ដង ឈ្នះទាំង​ ៣ដង តែ​លោក​មិន​ជាប់​ឈ្មោះ​ក្នុង​បេក្ខភាព ៤រូប​ចុង​ក្រោយ​ ដែល​ឈ្នះ​ពាន​នេះ​ទេ។

សម្រាប់​បេក្ខជន​ដែល​ ត្រៀម​នឹង​ទទួល​បាន​ពាន​រង្វាន់​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​មាន​ ៤​រូប​ ដោយ​ក្នុង​នោះ​មាន​លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United និង​លោក​ Mikel Arteta អ្នកចាត់ការ​ក្លឹប​ Arsenal ។

រីឯ​បេក្ខជន​ពីរ​រូប​ទៀត​ មាន​ដូច​ជា​ លោក​ Sean Dyche អ្នកចាត់ការ​ក្លឹប​ Burnley និង​លោក​ Chris Wilder អ្នកចាត់ការ​ក្លឹប​ Sheffield United ដែល​ជា​បេក្ខជន​ដែល​ត្រៀម​នឹង​ទទួល​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា​បេក្ខជន​ទាំង​ ៤​រូប​នេះ​នឹង​ត្រូវ​បាន​ ចូល​រួម​ដាក់​ឲ្យ​បោះឆ្នោត​បន្ត​ ដើម្បី​ជ្រើស​រើស​យក​អ្នក​ឈ្នះ​ម្នាក់​ ដោយ​លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​សប្ដាហ៍​ក្រោយ​នេះ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់