• 2020-03-04 11:34:20
  • បាល់ទាត់

Rooney នៅ​តែ​ស្រលាញ់ Man Utd តែ​ចង់​ឲ្យ​បិសាច​ក្រហម​ធ្លាក់​ពី FA Cup

  • 2020-03-04 11:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ-គ្រូ​បង្វឹក Wayne Rooney បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​លោក​នៅ​តែ​ស្រលាញ់​ក្លឹបManchester United តែ​សម្រាប់​ជំនួប​ក្នុង​ក្របខ័ណ្ឌ FA Cup យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ចង់​ឃើញ​ក្លឹប Derby County ដែល​ជា​ក្លឹប​បច្ចុប្បន្ន​របស់​លោក​ឡើង​វគ្គ​បន្ត​ជាង។

Rooney បាន​លើកឡើង​ថា៖ " ខ្ញុំ​ស្រលាញ់ Manchester United ណាស់​។ ខ្ញុំ​ចូលចិត្ត​ពេលវេលា​របស់​ខ្ញុំ​នៅ​ទីនោះ តែ​សម្រាប់​លើក​នេះ​ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ចាញ់ ដើម្បី​ឲ្យ Derby បាន​ឡើង​ "។

លោក​បាន​បន្ត​ថា៖ " ការ​ប្រកួត​នេះ​ជា​ការ​ប្រកួត​ធំ​សម្រាប់ Derby។ ខ្ញុំ​គិត​ថា យើង​មាន​ឱកាស​ខ្លះ​ដែរ ដោយសារ​តែ Man Utd មាន​ទម្រង់​មិន​សូវ​ល្អ​នៅ​រយៈពេល​ចុង​ក្រោយ តែ​ពួក​គេ​ជា​ក្លឹប​ធំ​ជាង​យើង " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Rooney បាន​ផ្លាស់​មក​ក្លឹប​អង់គ្លេស​នៃ​លីគ​លំដាប់​ទី២ Derby County ក្នុង​កុងត្រា​ជា​កីឡាករ​ផង​ ជា​គ្រូ​បង្វឹក​ផង​ កាល​ពី​ដើម​ឆ្នាំ២០២០​នេះ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់