• 2020-03-03 02:49:44
  • បាល់ទាត់

គ្រូ​វិសាខា៖​ ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ កូន​ក្រុម​លេង​ល្អ​តាំង​ពី​នាទី​ដំបូង​រហូត​ដល់​បញ្ចប់​

  • 2020-03-03 02:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទាត់​វិសាខា​ ថា​ការ​ប្រកួត​របស់​ក្រុម​សប្ដាហ៍​កន្លង​ទៅ​ថ្ងៃ​អាទិត្យ​នេះ​ គឺ​ធ្វើ​បាន​ល្អ​តាំង​ពី​នាទី​ដំបូង​រហូត​ដល់​បញ្ចប់​ការ​ប្រកួត។​

រូបភាពផ្ដល់ជូន

លោក​ Colum Gerard​ បាន​ឲ្យ​ដឹង​ក្រោយ​ចប់​ការ​ប្រកួត​ថា​ សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី៣​ នៃ​លីគ​កំពូល​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​របស់​វិសាខា​ គឺ​ពួកគេ​លេង​បាន​ល្អ​តាំង​ពី​ចាប់​ផ្ដើម​ដំបូង​មក​ម្ល៉េះ។​ កីឡាករ​គ្រប់​រូបបង្ហាញ​នូវ​ការ​ខំប្រឹង​ខ្លាំង​ក្នុងការ​ប្រកួត​ និង​ព្យាយាម​រក​គ្រាប់​បាល់​ក៏​ដូច​ជា​ជ័យជម្នះ។​

គ្រូ​បង្វឹក​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ទាក់ទង​ទៅ​និង​ការ​ដាក់​កីឡាករ​ឲ្យ​ចូល​លេង​ជម្រើស​ដំបូង​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ​គឺ​ជា​ការ​រៀបចំ​របស់​លោក។​ ដាក់​កីឡាករ​មើល​ទៅ​តាម​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​ដែរ​ ថា​ដាក់​រូប​ណា​ធ្វើ​បាន​ល្អ​ជាង​ ជួយ​បាន​ច្រើន​សម្រាប់​ការ​ប្រកួត​នោះ​ប៉ុន្តែ​មិនអញ្ចឹង​រហូត​ឡើយ​ នៅ​សប្ដាហ៍​បន្ទាប់​នឹង​ត្រូវ​ប្ដូរ​ទៀត។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទាត់ ​វិសាខា​ បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ​ សូលទីឡូអង្គរ​ ដោយ​លទ្ធផល​ ៧-១​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១​ ខែ​មីនា​ ២០២០​ នា​សប្ដាហ៍​ទី៣​ នៃ​លីគ​កំពូល​កម្ពុជា។​ បច្ចុប្បន្ន​នេះ​ វិសាខា​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ៤​ មាន​៦ពិន្ទុ​ ក្រោយ​ប្រកួត​ ៣ដង​ ឈ្នះ​២​ និង​ចាញ់១ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់