• 2020-02-26 02:00:12
  • ប្រដាល់

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ បង្កើត​គណៈកម្មការ​ប្រដាល់​សកល​អាជីព​ក្នុង​គោល​បំណង​សំខាន់​៣​

  • 2020-02-26 02:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ ម្សិលមិញ​នេះ​ប្រកាស​ពី​ការ​បង្កើត​គណៈកម្មការ​ប្រដាល់​សកល​អាជីព​ក្នុង​គោល​បំណង​សំខាន់ៗ​ចំនួន​៣ គឺ​ទី១​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ស្វែង​រក​មេដាយ​នៅ​ស៊ីហ្គេម​ គ្រប់គ្រង​កីឡាករ​ និង​សិទ្ធ​រៀបចំ​ការ​ប្រកួត​អាជីព។​

ទិដ្ឋភាពម្សិលមិញ

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រដាល់​សកល​អាជីព​បាន​ឲ្យ​ដឹង​ថា​ ការ​បង្កើត​គណៈកម្មការ​នេះ​ឡើង​ ដោយ​បាន​ការ​សហការ​ក៏​ដូច​ជា​ជួយពី​ភាគី​ខាង​ប្រទេស​ជប៉ុន។​

ទិដ្ឋភាពម្សិលមិញ

គោល​បំណង​ នៃ​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​នេះ​ឡើង​ គឺ​ជួយ​អភិវឌ្ឍន៍​បន្ថែម​ក្នុង​វិស័យ​ប្រដាល់​សកល​កម្ពុជា។​ ទន្ទឹម​និង​នេះ​គឺ​មាន​ចំណុច​សំខាន់​៣បន្ថែម​ទៀត​ដូច​បាន​រៀបរាប់​ខាង​លើ​ ទី១​ ជា​យុទ្ធសាស្ត្រ​សម្រាប់​ស្វែង​រក​មេដាយ​ ទី២​ គ្រប់គ្រង​កីឡាករ​ កីឡា​ការិនី​ដូច​ជា​ការ​ចេញ​ទៅ​ប្រកួត​អន្តរជាតិ​ក្រៅ​ប្រទេស​ជា​ដើម​ និង​ទី៣​ នោះ​មាន​តែ​គណៈកម្មការ​នេះ​ប៉ុណ្ណោះ​មាន​សិទ្ធ​រៀបចំ​ការ​ប្រកួត​ប្រដាល់​អាជីព​នៅ​កម្ពុជា។​

ទិដ្ឋភាពម្សិលមិញ

សម្រាប់​សមាសភាព​គណៈកម្មការ​ប្រដាល់​សកល​អាជីព​នេះ​រួម​មាន៖​

ទី១​ លោក​ ប៊ុយ​ សុភ័ណ្ឌ​ ប្រធាន​

ទី២​ លោក​ Motohashi Yukiharu​ អនុប្រធាន​

ទី៣​ លោក​ Isobe Masahiro​ នាយក​ប្រតិបត្តិ​

ទី៤​ លោក​ ហ៊ុន​ ដាវីរតនា​ នាយក​រង​ប្រតិបត្តិ​

ទិដ្ឋភាពម្សិលមិញ

ពិធី​ប្រកាស​បង្កើត​គណៈកម្មការ​ប្រដាល់​សកល​អាជីព​នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ​នៅ​ឯ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃកម្ពុជា ​(NOCC)​ ដែល​មាន​ការ​ចូលរួម​ពី​ប្រធាន​សហព័ន្ធ​ប្រដាល់​កម្ពុជា​ និង​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​មួយ​ចំនួន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់