- 2020-02-24 03:00:18
- បាល់ទាត់
Ole ថាការលេង Fernandes ធ្វើឲ្យលោកនឹកឃើញ Scholes និង Veron
- 2020-02-24 03:00:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ole ថាការលេង Fernandes ធ្វើឲ្យលោកនឹកឃើញ Scholes និង Veron
ចន្លោះមិនឃើញ
Manchester United បានយកឈ្នះក្រុមក្បែរបាតតារាង Watford ក្នុងលទ្ធផល ៣-០ ដើម្បីរំកិលខ្លួនឡើងមកកាន់លេខ៥ក្នុងតារាង Premier League។
ជ័យជម្នះនោះបានមកពីគ្រាប់បាល់របស់ Martia, Greenwood និងពិសេសគឺ Bruno Fernandes ដែលជាគ្រាប់បាល់ដំបូងរបស់គេឲ្យបិសាចក្រហម។ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ពិសេសគឺអ្នកចាត់ការ Ole Gunnar Solskjaer តែម្ដង។
Ole បានសរសើរដល់ Fernandes ថាជាកីឡាករដែលរួមបញ្ចូលគ្នាពីវីរបុរសក្លឹប២រូបមាន Paul Scholes និង Juan Sebastian Veron។ Scholes ជាខ្សែបម្រើសំបូរបច្ចេកទេស ខណៈ Veron គឺជំនាញខាងបញ្ជូនបាល់រយៈចម្ងាយឆ្ងាយ៕