• 2020-02-22 11:43:58
  • បាល់ទាត់

គ្រូ​វិសាខា៖ ​ខ្ញុំ​ចូល​ចិត្ត​​ការ​លេង​មិន​ល្អ​​បាន​៣​ពិន្ទុ ប្រសើរ​ជាង​លេង​ល្អ​ចាញ់

  • 2020-02-22 11:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់​ទាត់​ចំណូល​ថ្មី​វិសាខា បាន​ចាញ់​ក្លឹប​បឹងកេតក្នុងលទ្ធផល ១-០ អម្បាញ់មិញ​នេះ នៅ​កីឡដ្ឋាន​ខេមបូឌា​អ៊ែវេ។ ក្រោយចប់​ការប្រកួត Sabay បាន​សួរ​គ្រូបង្វឹកវិសាខាថា ​តើ​ការ​លេង​របស់​វិសាខា និង​នគរបាល​ជាតិ ​វិសាខានិង​បឹងកេត មួយ​ណា​ដែល​វិសាខា​លេង​ល្អ​ជាង?

គ្រូបង្គោលវិសាខា Curtis Colum Gerard
កីឡាករ GOPANE (ស) អ្នកបំប៉ោងសំណាញ់ទីវិសាខា

គ្រូបង្គោល Curtis Colum Gerard បាន​លើកឡើង​​ថា កូន​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ បើ​ធៀប​នឹង​ការ​ប្រកួត​ជាមួយនគរបាល​ជាតិ ហើយ​លទ្ធផល​នេះ​លោក​អាច​ទទួល​យក​បាន។

គ្រូ​បង្វឹក​មក​ពី​សាធារណរដ្ឋ​អៀរឡង់ បាន​​​​ឆ្លើយ​យ៉ាង​ខ្លី​ថា ៖« ​ខ្ញុំ​ចូល​ចិត្ត​​ការ​លេង​មិន​ល្អ​​បាន​៣​ពិន្ទុ ប្រសើរ​ជាង​លេង​ល្អ​ចាញ់»។

សម្រាប់​លទ្ធផល​​ចាញ់​ ១-០ នេះ​ លោក Colum Gerard បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ក្លឹប កីឡាករ រួម​ទាំង​អ្នកគាំទ្រ​ផង​ដែរ។

មួយ​គ្រាប់​ជ័យជម្នះ​របស់​បឹងកេត រកបាន​ដោយ​កីឡាករ​លេខ​៥០ GOPANE នៅតង់ទី២ ក្រោយ​ សៀវ ចាន់ធា លើក​បាល់​ជ្រុង​មក​តំបន់​គ្រោះថ្នាក់៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់