• 2020-02-20 14:08:17
  • បាល់ទាត់

តាម​ពិត​ Haaland ប៊ិះ​ទៅ​លេង​នៅ​ ក្លឹប​ធំ​មួយ​នៅ​អ៊ីតាលី!

  • 2020-02-20 14:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Sebastiano Nelaប្រធាន​ក្លឹប​ Roma បាន​និយាយ​នៅ​ក្នុង​សារព័ត៌មាន​ Radio Centro Suono Sport នា​ពេល​ថ្មីៗ​នេះ​ថា​ កាល​ពី​ ២ឆ្នាំ​មុន​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស​ Erling Haaland កៀក​នឹង​ទៅ​លេង​នៅ Roma ទៅ​ហើយ តែ​ត្រូវ​បាន​អតីត​នាយក​ផ្នែក​កីឡា​ក្លឹប​នេះ​​លោកMonchi បដិសេធ​។

ប្រធាន​ក្លឹប​ Roma រូប​នេះ​បាន​និយាយ​ថា​ ៖ " កាល​ពី​ ២ឆ្នាំ​មុន​ខាង​ក្លឹប​របស់​យើង​បាន​ផ្ដល់​ឱកាស​ឲ្យ​ Haaland មក​​ក្លឹប​យើង​ក្នុង​តម្លៃ​ខ្លួន​ជាង​ ៤.៣លាន​ដុល្លារ​ ដោយ​សារ​តែ​អតីត​កីឡាករ​យើង​ម្នាក់​បាន​លើក​សរសើរ​ពី​សមត្ថភាព​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ទៅ​កាន់​លោក​ Monchi "។

លោក​ Nela បាន​បន្ត​ថា​ ៖ " ប៉ុន្តែ​ចុង​ក្រោយ​លោក​ Monchi បែរ​ជា​បដិសេធ​នឹង​គេ​វិញ​ ដូច្នេះ​ហើយ​គេ​ក៏​ទៅ​លេង​នៅ​ក្លឹប​ Red Bull Salzburg តែ​ម្ដង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ខ្សែ​ប្រយុទ្ធ​ Erling Haaland បាន​មក​លេង​ឲ្យ​ក្លឹប​ Borussia Dortmund បន្ទាប់​ពី​ កីឡាករ​រូប​នេះ​បាន​ចាកចេញ​ពី​ក្លឹប​ Rell Bull Salzburg កាល​ពី​ដើម​ខែ​មករា​ កន្លង​ទៅ​នេះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់