• 2020-02-13 02:38:54
  • បាល់ទាត់

គ្រូ​អេហ្ស៊ីប​ចង់​​ហៅ Salah មក​ជួយ​លេង Olympic ប៉ុន្តែ​ត្រូវ​ឆ្លង​កាត់​រឿង​នេះ​សិន

  • 2020-02-13 02:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mohamed Salah ស្ថិត​ក្នុង​គម្រោង​របស់​គ្រូ​ជម្រើស​ជាតិ​អេហ្ស៊ីប​ត្រៀម​កោះហៅ​ឲ្យ​ជួយ​ក្រុម​លេង​ព្រឹត្តិការណ៍ Olympic នា​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ២០២០។

​បច្ចុប្បន្ន​កីឡាករ​វ័យ​២៧​ឆ្នាំ​ក្នុង​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​បណ្ដោះអាសន្ន​៥០​នាក់ ដើម្បី​ត្រៀម​ទៅ​លេង​ព្រឹត្តិការណ៍​ខាង​លើ ដែល​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី ៨ ខែ សីហា ចំ​ថ្ងៃ​ប្រកួត​ដំបូង​ពាន Premier League រដូវ​កាល​២០២០-២១។

ក្នុង​​វិញ្ញាសា​បាល់ទាត់​បុរស​គេ​តម្រូវ​ឲ្យ​ដាក់​ក្រុម​ក្រោម​អាយុ​២៣​ឆ្នាំ​លេង ប៉ុន្តែ​អាច​បញ្ចូល​កីឡាករ​លើស​អាយុ​បាន​៣​នាក់។ “ពួក​យើង​​មិន​អាច​បង្ខំ Salah ដើម្បី​ឲ្យ​មក​លេង​ជាមួយ​ពួក​យើង​បាន​ទេ។ ការ​ចូលរួម​របស់​Salah ជាមួយ​ក្រុម​គឺ ជា​ការ​​សម្រេចចិត្ត​ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​រូប​គេ​ផ្ទាល់ ក្លឹប Liverpool និង​គ្រូ​បង្វឹក​របស់​គេ​លោក Jurgen Klopp”។ សម្ដី Shawky Gharib គ្រូ​របស់អេហ្ស៊ីប​។

លោក​គ្រូ​ដដែល​បន្ត​ទៀត​ថា៖ "ខ្ញុំ​បាន​ជ្រើសរើស​គេ​ក្នុង​បញ្ជី​កីឡាករ​ទាំង​៥០​នាក់។ កីឡាករ​ដែល​ត្រូវ​សម្រេច​យក​១៨​នាក់​ចុងក្រោយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កម្មវិធី​នៅ​​ខែ​មិថុនា"៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់