• 2020-02-12 08:17:00
  • បាល់ទាត់

មក​ដឹង​មូលហេតុ Haaland មិន​ទៅអង់គ្លេស​ជាមួយ Man Utd

  • 2020-02-12 08:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​កម្ពស់​បាន Erling Braut Haaland ជា​កីឡាករ​កំពុង​ល្បី​ខ្លាំង​នៅ​អឺរ៉ុប​នា​ពេល​នេះ និងរក​គ្រាប់​បាល់​បាន​លឿន ចាប់​តាំង​ពី​ចូល Borussia Dortmund បន្ទាប់​ចេញ​ពី​ក្លឹប Red Bull Salzburg កាល​ពី​ខែ​មករា ពោល​រក​បាន​ ៨​គ្រាប់​ក្នុង​ ៤​ប្រកួត។ សំណួរ​សួ​រថាហេតុ​អ្វី​បាន Haaland មិន​ទៅ Manchester United ដែល​ជា​ក្លឹប​ធំជោគជ័យ​ខ្លាំង​នៅ​អង់គ្លេស និង​ជា​កន្លែង​ដែលកីឡាករ​ផ្សេង​ទៀត​ចង់​ទៅ តាម​សំណើ​របស់​លោក Ole Gunnar Solskjaer? ដូច្នេះ​សូម​ស្ដាប់​សម្ដី​របស់​ Jan-Age Fjortoft អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Middlesbrough និង Sheffield United ដូច​ខាងក្រោម៖

លោក Jan-Age Fjortoft

“គាត់​នឹង​រក​គ្រាប់​បាល់​បាន​ច្រើន ឬ​តិច ទៅ​តាម​ឧកាស​ដែល​គាត់​មាន​។ គាត់​ជា​កីឡាករ​អស្ចារ្យ​ម្ចាក់ ដែល​យើង​មាន​ក្នុង​ពិភព​បាល់​ទាត់។ កុំ​ភ្លេច​ថា​​គាត់​ទើប​មាន​អាយុ​១៩​ឆ្នាំ។ ខ្ញុំ​តែង​តែ​ប្រៀបធៀប​អាជីព​បាល់​ទាត់​ទៅ​នឹង​ការ​អប់រំ។ អ្នក​ព្យាយាម​ទៅ​រៀន​សាលា និង​សកល​វិទ្យាល័យ​ល្អ។ ឥឡូវ​នេះ​គាត់​​កំពុង​​នៅ​សកលវិទ្យាល័យ​ល្អ​ដូច​គ្នា"។

លោក​ Fjortoft បន្ថែម​ថា អាជីព​របស់ Haaland ត្រូវ​បាន​ណែនាំ​ដោយ​ភ្នាក់ងារ Mino Raiola ដែល​ជា​មនុស្ស​តែ​មួយ​ថែរក្សា Zlatan Ibrahimovic, Paul Pogba និង​ឪពុក​របស់ Haaland ឈ្មោះ Alf-Inge អតីត​ខ្សែ​ការពារ និង​បម្រើ​របស់ Leeds United និង Manchester City។ Haaland សម្រេច​ចិត្ត​ទៅ​អាល្លឺម៉ង់ជា​ជម្រើស​ល្អ ហើយ​ការ​ផ្ទេរ​ទៅ Juventus ក៏​មិន​មែន​ជា​ផល​ចំណេញ​ដែរ សម្រាប់​ការ​ចាប់​ផ្ដើម​អាជីព​របស់​គេ។

“អ្នក​តែង​គិត​ថា​ចង់​ទៅ​លេង​ក្លឹប​ធំៗ ប៉ុន្តែ​វា​មិន​ដូច​ Dortmund ដែល​ជា​ក្លឹប​អភិវឌ្ឍ​ឡើយ។ ពួកគេ​ទទួល​បាន​អ្នកទស្សនា ៨១ ០០០នាក់ រៀងរាល់​សប្ដាហ៍ ពួកគេ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ Champions League ដែល​ក្លឹប​មួយ​ចំនួន​មិន​អាច​ធ្វើ​បាន ហើយ​ពួកគេ​​បាន​​អភិវឌ្ឍ​កីឡាករ​ ឱ្យក្លាយ​ទៅ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ជាច្រើន។ គាត់​ (Haaland) អាច​អភិវឌ្ឍ និង​​គួរ​អភិវឌ្ឍ ដូច្នេះ​ហើយ​ទើប​គាត់​ទៅ​លេង​នៅ Salzburg មិន​មែន Juventus ព្រោះ​ពួកគេ​​មាន​មធ្យោបាយ​ល្អ ដើម្បី​អប់រំ​កីឡាករ​ក្មេងៗ"។

កីឡាករ Erling Haaland

​លោក​ Fjortoft បញ្ជាក់​ទៀត​ថា Haaland អាច​ទៅ Manchester United ឬ Juventus នា​ពេល​នេះ ប៉ុន្តែ​គេ​​បាន​ជ្រើស​យក​ Dortmund។ កីឡាករ​ន័រវែស​វ័យ​១៩​ឆ្នាំ បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល តាម​រយៈ​ការ​រក​បាន​ Hat-trick ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង ដែល​ជា​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ Dortmund មិន​មែន​ជា Manchester ឬ Turin ទេ។ វា​ជា​ការ​លូតលាស់​ល្អ​សម្រាប់​អាជីព​របស់​គេ។

"អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ពី​ក្រុម​របស់ Haaland (Dortmund) គឺ​ពួកគេ​តែង​តែ​អភិវឌ្ឍ​កីឡាករ​ជា​មុន។ គាត់​នៅ​ក្លឹប​ ដែល​គាត់​គួរ​តែ​នៅ កន្លែង​ដែលគាត់​អាច​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ។ តើ​គាត់​អាច​ទៅ​លេង​នៅ​អង់គ្លេស​បាន​ទេ? ពិត​ណាស់ គាត់​នឹង​ទៅ​នា​ថ្ងៃ​ណា​មួយ។ គាត់​កើត​នៅ​អង់គ្លេស ប៉ុន្តែ​ពេល​នេះ Dortmund ជា​ក្លឹប​ល្អ​បំផុត​សម្រាប់​គាត់"។

Manchester United បាន​ធ្វើ​ឱ្យ Erling Haaland ក្លាយជា​កីឡាករ​ផ្ទាំង​ស៊ីប​ម្នាក់នៃផ្ទេរ​របស់​ពួកគេ។ ដោយ​ចង់​បាន​កីឡាករ​រូប​នេះ​ខ្លាំង​ពេក លោក Ole បាន​​ហោះ​ទៅ​មើល​គេ​លេង​នៅ​អាល្លឺម៉ង់ ខណៈ​ខ្សែ​ប្រយុទ្ធ​នេះ​ដែរ ធ្លាប់​លេង​ឱ្យ​លោក​២​ឆ្នាំ​នៅ​ក្លឹប​ន័រវែស Molde។

កីឡាករ​ស្លាប​អង់គ្លេស Jadon Sancho

បន្ថែម​លើ​នេះជា​ឧទាហរណ៍​ស្រាប់ កីឡាករ​ស្លាប​អង់គ្លេស Jadon Sancho របស់ Dortmund មួយរូបទៀត បាន​បង្ហាញ​ថា អាល្លឺម៉ង់ជា​កន្លែង​ល្អ​ប្រសើរសម្រាប់​កីឡាករ​វ័យ​ក្មេង​ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ជាង​នៅ Premier League។

យ៉ាងណាអ្វីទាំងអប្បាលម៉ានដែល​បាន​រៀបរាប់​ខាងលើ ​គ្រាន់ជាការវិភាគ​របស់លោក Jan-Age Fjortoft ប៉ុណ្ណោះ ខណៈ BBC មិនបាន​បង្ហាញ​សម្ដី​ណាមួយ​របស់ Haaland ឡើយ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់