• 2020-02-11 13:55:03
  • បាល់ទាត់

ទើប​លេង​បាន​ ១​ប្រកួត​សោះ​ គ្រូ​ Man Utd សរសើរ Bruno ​ប៉ុណ្ណឹង​ទៅ​ហើយ

  • 2020-02-11 13:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ole Gunnar Solskjaer គ្រូ​បង្គោល​ក្លឹប​ Manchester United បាន​និយាយ​នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​លោក​ថា​ ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​ Bruno Fernandes ជា​កីឡាករ​បាល់​ទាត់​មួយ​ ដែល​មាន​សមត្ថភាព​ពិសេស​អស្ចារ្យ។

លោក​ Solskjaer បាន​និយាយ​ថា​ ៖ " ខ្សែ​បម្រើ​ Bruno Fernandes ជា​កីឡាករ​បាល់​ទាត់​មួយ​ ដែល​មាន​សមត្ថភាព​ពិសេស​អស្ចារ្យ " ។

លោក​ Solskjaer បាន​បន្ត​ថា​ ៖ " ហើយ​ប្រាកដ​​ណាស់​ គេ​ជា​កីឡាករ​មួយ​ ដែល​មាន​ភាព​រហ័សរហួន​ជាង​កីឡាករ​មួយ​ចំនួន​ទៀត​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​បម្រើ​ Bruno Fernandes ទើប​ផ្លាស់​មក​ឲ្យ​ក្លឹប​ Manchester United ចុង​ខែ​មករា​កន្លង​ទៅ​នេះ​ក្នុង​តម្លៃ​ខ្លួន​ ៨៨​លាន​ដុល្លារ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់