• 2020-02-07 02:52:51
  • បាល់ទាត់

Sterling អាច​ត្រូវ​បង្ខំ​ចិត្ត​ឈរ​អបអរ​ក្រុម​ចាស់​ បើ​ Liverpool ឈ្នះ​ពាន​ League

  • 2020-02-07 02:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ត្រូវ​ការ​ឈ្នះ​​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រង​ជើង​ឯក​ Premier League លើក​ដំបូង​ ​ឬ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​លើក​ទី​១៩​ក្នុង​ប្រវត្តិសាស្ត្រ​។​

Sterling

ក្នុង​ករណី​ដែល​គូ​ប្រជែង​ Manchester City និង​ Leicester បន្ត​ចាញ់​ នោះ​លទ្ធភាព​លើក​ពាន​របស់​ក្រុម​ហង្ស​ក្រហម​កាន់​តែ​រហ័ស​ថែម​ទៀត។​ បើ​ Liverpool អាច​ធ្វើ​បាន​មែន​មានន័យ​ថា​ពួកគេ​នឹង​ទៅ​លេង​នៅ​កីឡដ្ឋាន​ Etihad របស់​ City សម្រាប់​សប្ដាហ៍​ទី​៣២​ក្នុង​នាម​ជា​ជើង​ឯក​អង់គ្លេស​។

ចង់​ឬ​មិន​ចង់​កីឡាករ​ទាំង​អស់​របស់​ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​ ក៏​ដូចជា​អតីត​ខ្សែ​បម្រើ​​ហង្ស​ Sterling ​នឹង​ឈរ​ធ្វើ​របង​កិត្តិយស​ (Guard of honour) ទះដៃ​អបអរ​ដល់​ Liverpool។ យ៉ាង​ណា​ក្លឹប​ក៏​មាន​សិទ្ធ​បដិសេធ​មិន​ធ្វើ​ផង​ដែរ​ ក្នុង​ករណី​ពួកគេ​គិត​ថា​មិន​សក្ដិសម​ ឬ​ក៏​មិន​​​ចាំបាច់៕

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

មតិយោបល់