• 2020-02-06 02:49:32
  • បាល់ទាត់

កម្រ​ឃើញ​ Son ទាត់​ប៉េណាល់ទី យប់​មិញ​ទាត់​ចូល​ជួយ Spurs ឡើង​ជុំ​បន្ត FA Cup

  • 2020-02-06 02:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs បាន​ឆ្លង​ផុត​ជុំ​ទី​៤​នៃ​ពាន​រង្វាន់ FA Cup ហើយ បន្ទាប់​ពី​យក​ឈ្នះ Southampton ៣-២ កាល​ពី​យប់​មិញ និង​ត្រូវ​ឡើង​ទៅ​ជួប Norwich City។

ត្រឹម​នាទី​ទី​១២​ក្រុម​ភ្ញៀវ​ Southampton បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ដោយ​កីឡាករ Jack Stephens ប៉ុន្តែ​ពួក​គេ​បាន​តាម​ស្មើ​វិញ​ដោយ​ការ​ទាត់​បញ្ចូល​ទី​ពី​កីឡាករ Shane Long។ Danny Ings ជា​អ្នក​រក​គ្រាប់​បន្ត​ឲ្យ Southampton នាំ​មុខ​ ២-១។

យ៉ាងណាមិញ​នៅ​នាទី​បន្ត​បន្ទាប់ Spurs បាន​ព្យាយាម​សម្រុក​រហូត​រក​បាន​២​គ្រាប់​នាំ​មុខ​វិញ​ ដែល​ជា​សម្រេច​ពី​កីឡាករ Lucas Moura និង Heung-Min Son។ គ្រាប់​បាល់​របស់ Son កើត​ឡើង​ដោយ​ការ​ទាត់​ប៉េណាល់ទី។ ដោយ​សារ​តែ​អវត្តមាន Harry Kane ធ្វើ​​ឲ្យ Son មាន​ឱកាស​ទាត់​ប៉េណាល់ទី៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់