• 2020-02-05 02:28:20
  • បាល់ទាត់

Liverpool ដាក់​យុវជន​សុទ្ធ​ លេង​ឈ្នះ Shrewsbury Town ឡើង​​វគ្គ​បន្ត​​ FA Cup

  • 2020-02-05 02:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​១១​នាក់​របស់ Liverpool​ ដែល​សុទ្ធ​តែ​យុវជន​បាន​យក​ឈ្នះ Shrewsbury Town ១-០ បាន​ឡើង​ទៅ​​ជុំ​ទី​៥​ពាន FA Cup ត្រូវ​ប៉ះ Chelsea។

ហង្សក្រហម ដោយ​សារ​តែ​នៅ​សល់​ពាន​ធំ​ៗ​ជា​ច្រើន​ក្នុង​ដៃ ជា​ពិសេស​​ចង់​លើក​ពាន Premier League ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ បាន​សម្រេច​ចិត្ត​ដាក់​យុវជន​លេង​ទាំង​អស់​ ទល់​ក្រុម​មក​ពី League One។ ក្នុង​វគ្គ​ទី​មួយ​ក្រុម​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ​ បាន​ត្រឹម​លទ្ធផល ០-០។

ប៉ុន្តែ​វគ្គ​ទី​ពីរ កីឡាករ Ro-Shaun Williams របស់ Shrewsbury Town បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ជួយ Liverpool បាន​១​គ្រាប់ ដែល​ជា​គ្រាប់​ជ័យជម្នះ​តែ​ម្ដង។ ការ​ប្រកួត​រវាង Chelsea និង Liverpool ត្រូវ​​ជួប​គ្នា​ខែ​មីនា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់