• 2020-01-20 03:53:09
  • ប្រដាល់

មិន​ទាន់​បាន​មើល​មែន​ទេ នេះ​ហើយ​វីដេអូ​ប្រកួត​ពេញ​រវាង Mcgregor និង Cowboy

  • 2020-01-20 03:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor Mcgregor បាន​ត្រលប់​មក​កាន់​សង្វៀន UFC ជា​ថ្មី​ជាមួយ​នូវ​ភាព​ភ្ញាក់ផ្អើល ក្រោយ​ចំណាយ​ពេល​ត្រឹម​តែ​៤០​វិនាទី​​យក​ឈ្នះ​លើ​កីឡាករ​ Donald “Cowboy” Cerrone។

មិន​ខុស​ពី​ទម្លាប់​រាល់​ដង គ្រាប់​តែ​គោះ​ជួង​ភ្លាម Mcgregor បាន​ព្យាយាម​​វាយ​សន្ធប់​លើ​ដៃ។ វិនាទី​ដំបូង​នៃ​ការ​ចូល​ចាប់ Mcgregor បាន​ព្យាយាម​យក​ស្មា​បុក​មុខ Cowboy រហូត​ឈាម​ច្រមុះ។ បន្ទាប់​មក​ក៏​ប្រើ​រន្ទះ​ជើង​ទាត់​ចំ​ថ្គាម Cowboy ធ្វើ​ឲ្យ​បាត់​បង់​ស្មារតី និង​បន្ត​វាយ​រហូត​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត។

អំឡុង​ពេល​កិច្ច​សម្ភាសន៍​លើ​សង្វៀន​កីឡាករ​សញ្ជាតិ​អៀរឡង់​បាន​និយាយ​ថា៖ "ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់។ ខ្ញុំ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​យប់​នេះ។ ខ្ញុំ​មាន​គម្រោង​បង្កើត​កំណត់ត្រា​ផ្សេង​ទៀត។ ខ្ញុំ​ជា​កីឡាករ​ដំបូង​ដែល​អាច​ផ្ដួល​ដៃ​គូ​សន្លប់​នៅ​៣​ប្រភេទ​ទម្ងន់​ខុស​គ្នា។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​និង​មោទនភាព​ណាស់។ អរគុណ​គ្រប់​គ្នា​ដែល​គាំទ្រ​ខ្ញុំ"៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់