• 2020-01-19 02:29:24
  • បាល់ទាត់

Solskjaer បោះ​សំដី​ថា Liverpool មិន​ទាន់​ជា​ក្រុម​ល្អ​ជាង​គេ​ទេ

  • 2020-01-19 02:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប Liverpool បើ​ចង់​ក្លាយ​ជា​ក្លឹប​ល្អ​ជាង​គេ ត្រូវ​តែ​លេង​ក្នុង​ទម្រង់​ល្អ​ជាប់​ជា​ប្រចាំ។

លោក​បាន​លើកឡើង​ថា៖​ " បើ​យើង​ក្រឡេក​មក​មើល​ក្នុង​រយៈពេល​វែង ក្រុម​ដែល​ល្អ​ជាង​គេ​ គឺ​ជា​ក្រុម​ដែល​ធ្វើ​បាន​ល្អ​ ម្ដង​ហើយ ម្ដង​ទៀត ជា​ប្រចាំ។ គ្មាន​នរណា​អាច​ធ្វើ​បាន​ដូច​ Sir Alex ទេ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​អាច​ជា​អ្នក​ទី​១ ដែល​និយាយ​ថា Klopp ធ្វើ​ការងារ​បាន​ល្អ​ហើយ​នៅ Liverpool។ […] ពួក​គេ​ធ្វើ​បាន​ល្អ​ណាស់ ហើយ​អាច​នឹង​ឈ្នះ Treble ទៀត​ផង ប៉ុន្តែ​យើង​នៅ​តែ​រង់​ចាំ​មើល​ពេល​ចប់​រដូវ​កាល ព្រោះ​នៅ​មាន​ប្រកួត​ពិបាក​ៗ​ច្រើន​ណាស់ " ។

ពេល​នេះ​ដែរ Manchester United ស្ថិត​នៅ​លេខ ៥ នៃ​ក្របខ័ណ្ឌ Premier League ដែល​ដាច់​ ២៧ពិន្ទុ​ពី​ក្លឹប​កំពូល​តារាង Liverpool៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់