- 2020-01-18 02:48:29
- បាល់ទាត់
ព្រឹត្តិការណ៍ Angkor Ultra Trial លើកទី៥ ចាប់ផ្ដើមប្រកួតព្រឹកមិញនេះ
- 2020-01-18 02:48:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍ Angkor Ultra Trial លើកទី៥ ចាប់ផ្ដើមប្រកួតព្រឹកមិញនេះ
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trial លើកទី៥ បានផ្ដើមប្រកួតនៅព្រឹកមិញនេះ ដោយមានអ្នកចូលរួមជាង១ពាន់នាក់ មកពីបណ្ដាប្រទេសចំនួន៤៥ប្រទេស។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា នេះជាលើកទី៥ ហើយនៃព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trial ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ខណៈនេះជាយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក៏ដូចជា NOCC គឺត្រូវបង្កើតព្រឹត្តិការណ៍កីឡាឲ្យបានច្រើននៅតំបន់អង្គរវត្ត។ ក្នុងឱកាសបើកការប្រកួតនៅព្រឹកមិញនេះដែរ ឯកឧត្ដមក៏បានអរគុណចំពោះការចូលរួមពីសំណាក់កីឡាករ កីឡាការិនីទាំងអស់ផងដែរ។
ការប្រកួតរត់ប្រណាំងចម្ងាយឆ្ងាយនេះ មានដល់៦វិញ្ញាសា ដោយក្នុងនោះរួមមានUltra Trail Angkor 128km Bayon Trail 64km Marathon Trail 42km Jungle Trail 32km Temple Run 16km និងNordic Walking 16km។ បេក្ខជនចុះឈ្មោះសរុប ១២៥៥នាក់ កម្ពុជាមាន ៣៥០នាក់ បរទេស៩០៥នាក់ មកពី៤៥ប្រទេស បារាំងលេខ១ កម្ពុជាលេខ២ អង់គ្លេសលេខ៣ និងជប៉ុន៤ មានចំនួនចូលរួមច្រើនជាងគេ៕