• 2020-01-13 11:13:58
  • បាល់ទាត់

ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ធ្លាប់​មាន​អ្នក​ឈ្នះ​វគ្គ Final ៩ដង​ដំបូង​ ដូច​ Zidane ទេ?

  • 2020-01-13 11:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane ជា​គ្រូ​បង្គោល​ដំបូង​បង្អស់ ដែល​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ៩ដង​ដំបូង ក្រោយ​ពី​ឈ្នះ​ក្លឹប​ជិត​ខាង​ជាប់​របង​ Atletico Madrid ក្នុង​ក្របខ័ណ្ឌ​ពាន Supercopa Espana នា​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ទទួល​បាន​ដោយ​គេហទំព័រ​ Tribuna។

យ៉ាងណាមិញ គ្រូ​បង្វឹក​ដែល​កៀក​នឹង​កំណត់ត្រា​នេះ​ជាង​គេ​គឺ លោក Pep Guardiola ដោយ​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ៨ដង ក្នុង​ប្រកួត​ Final ៩លើក។

លោក Zidane ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​គ្រប់​របៀប​ទាំង​អស់ រាប់​តាំង​ឈ្នះ​ក្នុង ៩០នាទី ឈ្នះ​ក្នុង​វគ្គ​បន្ថែម​ម៉ោង (Club World Cup ឆ្នាំ២០១៦) និង​ឈ្នះ​ក្នុង​វគ្គ​ប៉េណាល់ទី។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី ២ ហើយ​ ដែល​លោក Zidane បាន​យក​ឈ្នះ​ក្លឹប Atletico Madrid ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ tribuna ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់