• 2020-01-09 11:48:39
  • បាល់ទាត់

Zidane ទម្លាយ​ពី​រូបមន្ត​យក​ឈ្នះ​ Valencia នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត

  • 2020-01-09 11:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Real Madrid លោក Zinedine Zidane បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្រោយ​ការ​ប្រកួត​ថា កូន​ក្រុម​របស់​លោក​ឈ្នះ Valencia ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Super Cup អេស្ប៉ាញ ដោយសារ​តែ​លេង​ខ្សែ​បម្រើ​ចំនួន ៥នាក់។

លោក​បាន​លើកឡើង​ថា៖ " យើង​អាច​លេង​ដាក់​ខ្សែ​ស្លាប​បាន តែ​ខ្ញុំ​ដាក់ Isco និង​ Modric លេង​ចូល​កណ្ដាល​បន្តិច​។ អ្វី​ដែល​សំខាន់​គឺ ដាក់​សម្ពាធ​គូ​ប្រកួត​ឲ្យ​ខ្លាំង ហើយ​លេង​ឲ្យ​បាន​ល្អ " ។`

លោក​បាន​បន្ត​ថា៖ " យើង​មើល​ស្ថានភាព​ការ​ប្រកួត​បាន​ល្អ ហើយ​យើង​តែងតែ​សាក​នូវ​ក្បួន​ថ្មីៗ​ជានិច្ច។ នៅ​ប្រកួត​ក្រោយ​ យើង​នឹង​លេង​របៀប​ផ្សេង​ " ។

Real Madrid បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន Super Cup របស់​អេស្ប៉ាញ ដែល​លេង​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ គូ​ប្រកួត​នៅ​វគ្គ​បន្ទាប់​គឺ​អាច​ជា Barcelona ឬ Atletico Madrid ដែល​ក្រុម​ទាំង​ពីរ​នឹង​កាត់​សេចក្ដី​នៅ​យប់​នេះ​ម៉ោង ២ រំលង​អធ្រាត្រ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់