• 2020-01-06 04:19:28
  • បាល់ទាត់

Ancelotti ចង់​នាំ​យក​​កីឡាករ​ Real Madrid ម្នាក់​មក​កាន់ Everton

  • 2020-01-06 04:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti កំពុង​សម្លឹង​ចង់​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ James Rodriguez មក​កាន់​ក្លឹប Everton នៅ​ខែ​មករា​ខាង​មុខ។

កីឡាករ​សញ្ជាតិ​កូឡុំប៊ី​​បាន​ព្យាបាល​បញ្ហា​របួស​ជង្គង់​ខាង​ឆ្វេង​រួចរាល់​ហើយ ប៉ុន្តែ​នៅ​តែ​​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់​លោក Zinedine Zidane ពេល​ដែល Real Madrid យក​ឈ្នះ Gatafe ៣-០ កាល​ពី​ចុង​សប្ដាហ៍។

ផ្អែក​តាម​សារព័ត៌មាន​អង់គ្លេស​​ឲ្យ​ដឹង​ថា Ancelotti បាន​ជួប​ជាមួយ​ក្រុម​ប្រឹក្សា​របស់​ Everton ក្នុង​ឱកាស​ដើម្បី​បញ្ជាក់​ពី​បំណង​ប្រាថ្នា​របស់​លោក​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ James។ Rodriguez វ័យ​២៨​ឆ្នាំ​ដែល​ចំណាយ​ពេល​២​រដូវ​កាល​ជាមួយ​ Bayern Munich មិន​សូវ​បាន​បង្ហាញ​ខ្លួន​លេង​ឡើយ​ចាប់​តាំង​ពី​ត្រលប់​មក​កាន់ Santiago Bernabeu វិញ។

មួយ​វិញ​ទៀត​គេ​ក៏​មិន​ស្ថិត​ក្នុង​គម្រោង​វែង​ឆ្ងាយ​របស់​លោក Zidane ទៀត​ផង។ កត្តា​នេះ​ហើយ​ ធ្វើ​ឲ្យ Everton ​ជឿជាក់​​ពួក​គេ​អាច​មាន​ឱកាស​ល្អ​នាំ​មក James មក​កាន់​​កីឡដ្ឋាន Goodison Park៕ ​​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់