- 2020-01-06 02:39:34
- បាល់ទាត់
រូបសំណាក់ Zlatan ត្រូវបានអ្នកគាំទ្រផ្ដួលរលំខ្ទេចខ្ទី ខឹងរឿងផ្ទេរទៅ AC Milan
- 2020-01-06 02:39:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបសំណាក់ Zlatan ត្រូវបានអ្នកគាំទ្រផ្ដួលរលំខ្ទេចខ្ទី ខឹងរឿងផ្ទេរទៅ AC Milan
ចន្លោះមិនឃើញ
រូបសំណាក់របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានដួលរំនិងខ្ទេចខ្ទីដោយសារក្រុមអ្នកគាំទ្ររបស់ក្លឹប Malmo បន្ទាប់ពីរូបគេសម្រេចចិត្តទៅចូលរួមជាមួយក្លឹប AC Milan។
កីឡាករសញ្ជាតិស៊ុយអែតវ័យ៣៨ឆ្នាំបានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តតាំងពីខែវិច្ឆិកា ពេលដែលគេទិញភាគហ៊ុន៥០%របស់ក្លឹប Hammarby ដែលជាគូប្រជែងរបស់ក្លឹប Malmo។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រ Malmo ខឹងជាខ្លាំងនាំគ្នាចាប់ផ្ដើមបំផ្លាញរូបសំណាក់របស់ Zlatan ដោយធ្វើការបាញ់ថ្នាំពណ៌។
ក្នុងនោះក៏មានមនុស្សមួយចំនួនបានទៅបាញ់ថ្នាំពណ៌ដាក់ផ្ទះរបស់ Zlatan នៅទីក្រុង Stockholm ទៀតផង។ កាលពីខែធ្នូកន្លងទៅច្រមុះរបស់រូបសំណាក់ត្រូវបានគេកាត់ចោល។ សម្រាប់ពេលនេះ ប៉ុន្មានថ្ងៃ បន្ទាប់ពីកីឡាករខាងលើទៅចូលរួមជាមួយ AC Milan អ្នកគាំទ្រកាន់តែខ្លាំងសម្បារបានសម្រេចចិត្តផ្ដួលរូបសំណាក់ចោលតែម្ដងសល់តែជើងជាប់ថ្ម។
បញ្ជាក់ថាកាលពីអតីតកាល Zlatan កើតចេញពីថ្នាលរបស់ក្លឹប Malmo ក្នុងឆ្នាំ១៩៨៩។ ឈានដល់ឆ្នាំ១៩៩៩ រូបគេបានឡើងមកឈុតធំរបស់ក្រុម មុនពេលផ្លាស់ទៅ Ajax នៅឆ្នាំ២០០១៕