• 2020-01-06 01:58:10
  • បាល់ទាត់

ទស្សនា​បច្ចេកទេស​លេង​របស់ Minamino ប្រកួត​ដំបូង​ឲ្យ Liverpool យក​ឈ្នះ Everton

  • 2020-01-06 01:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ចំណូល​ថ្មី​សញ្ជាតិ​ជប៉ុន Takumi Minamino ត្រូវ​បាន​លោក Jurgen Klopp ទុក​ចិត្ត​ដាក់​ឲ្យ​លេង​ប្រកួត​ដំបូង​ឲ្យ​ Liverpool ប៉ះ​ជាមួយ Everton ពាន FA Cup កាល​ពី​យប់​មិញ។

Minamino ត្រូវ​បាន​ដាក់​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ ជាមួយ​យុវជន​ក្មេង​ៗ​របស់ ​Liverpool ជា​ច្រើន​ដើម្បី​ទប់​ទល់​ជាមួយ Everton។ ក្នុង​ប្រកួត​នេះ​កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​សម​ជាមួយ​ក្រុម​។ Minamino លេង​បាន​៧០​នាទី​ក៏​ត្រូវ​បាន​ប្ដូរ​ចេញ ជំនួស​ដោយ​ Oxlade-Chamberlain។

ប្ដូរ​ចេញ​បាន​តែ​១​នាទី Liverpool ក៏​បាន​រក​បាន​មួយ​គ្រាប់​ ទាត់​ចូល​ដោយ​កីឡាករ​វ័យ​១៨​ឆ្នាំ Curtis Jones។ មួយ​គ្រាប់​បាន​បន្សល់​ដល់​៩០​នាទី គ្រប់គ្រាន់​ឲ្យ​ហង្សក្រហម​ឡើង​ទៅ​ជុំ​ទី​៤​ពាន FA Cup៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់