• 2020-01-03 11:29:09
  • បាល់ទាត់

ចូល​ទសវត្ស​ថ្មី Zlatan ក៏​សារភាព​ទាំង​មុខ​ញញឹម​ថា លេង​អន់​ជាង​មុន​ឆ្ងាយ

  • 2020-01-03 11:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​នេះ​ដែរ​ថា ទម្រង់​លេង​របស់​ខ្លួន មាន​សភាព​ខ្សោយ​ជាង​មុន​ឆ្ងាយ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ខ្ញុំ​អាច​លេង​បាន ខ្ញុំ​ហាត់​ក៏​រាង​ច្រើន។ ​ខ្ញុំ​មិន​ទាន់​បាន​ប៉ះ​បាល់​ទេ តែ​មិន​អី​ទេ ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ " ។

Zlatan និយាយ​ជាមួយ​នឹង​ទឹកមុខ​ញញឹម​ថា៖ " ខ្ញុំ​អន់​ជាង​មុន​ឆ្ងាយ​ណាស់។ មុន​ពេល​របួស​ ខ្ញុំ​មាន​ការ​ប៉ង​ប្រាថ្នា​ច្រើន​ក្នុង​ពេល​អនាគត តែ​ពេល​មក​វិញ ខ្ញុំ​គ្រាន់​តែ​សប្បាយ​ចិត្ត​ដែល​បាន​ត្រលប់​មក​លេង​វិញ " ។

ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ​ Zlatan បាន​ត្រលប់​មក​ចូល​រួម​ជាមួយ​ក្លឹប​ចាស់ AC Milan ក្រោយ​ពី​អស់​កុងត្រា​នៅ​ក្លឹប​សហរដ្ឋអាមេរិក LA Galaxy៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់