• 2020-01-03 11:12:38
  • បាល់ទាត់

Zidane សង្ឃឹម​ថា Pogba ​ជា​ពី​របួស​ឆាប់ៗ

  • 2020-01-03 11:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane​ គ្រូ​បង្គោល​ក្លឹប Real Madrid បាន​និយាយ​ក្នុង​ថ្ងៃ​នេះ​ថា លោក​សង្ឃឹម​ថា ខ្សែ​បម្រើ​បារាំង Paul Pogba ជា​ពី​របួស​ឲ្យ​បាន​ឆាប់ៗ តែ​លោក​បដិសេធ​បកស្រាយ​ពី​ចំណាប់​អារម្មណ៍​លើ​ការ​នាំ​ចូល​កីឡាករ​បារាំង​រូប​នេះ​មក​ក្លឹប​អេស្ប៉ាញ។

ក្នុង​សន្និសីទ​ដើម​ឆ្នាំ​របស់​ក្លឹប មាន​សំណួរ​មួយ​ឈ្លេច​សួរ​ពី​ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​ Paul Pogba រំពេច​នោះ​ លោក Zidane បាន​លើកឡើង​ថា៖ " ខ្ញុំ​មិន​និយាយ​អ្វី​ទាំង​អស់។ Paul ជា​កីឡាករ​របស់​ក្លឹប​ផ្សេង​ " ។

លោក​ Zidane បាន​បន្ត​ថា៖ " នៅ​ពេល​នេះ​ដែរ Pogba កំពុង​តែ​រង​របួស​ផង ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា គេ​នឹង​ឆាប់​ជា​ ប៉ុន្តែ​ខ្ញុំ​គិត​ផ្ដោត​លើ​តែ​កីឡាករ​របស់​ខ្ញុំ​ទេ " ។

Pogba ជា​ច្រើន​ខែ​ អាច​ថា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ក្នុង​ការ​ផ្ទេរ​ចេញ​ពី​ក្លឹប Manchester United ដោយ​ទីតាំង​បន្ទាប់​របស់​គេ​មាន​ច្រើន ដោយ​ក្នុង​នោះ​មាន Real Madrid ផង​ដែរ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់