- 2019-12-24 00:30:00
- កីឡាផ្សេងៗ
សុខ វរល័ក្ខណ ឈ្នះមេដាយមាស៣គ្រឿង មិនភ្លេចទេគុណបំណាចមនុស្សសំខាន់ទាំងនេះ
- 2019-12-24 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ វរល័ក្ខណ ឈ្នះមេដាយមាស៣គ្រឿង មិនភ្លេចទេគុណបំណាចមនុស្សសំខាន់ទាំងនេះ
ចន្លោះមិនឃើញ
កីឡាការិនីហែលទឺកឆ្នើម សុខ វរល័ក្ខណ ឈ្នះមេដាយមាស៣គ្រឿង ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់តេជោសែន លើកទី៥ម្សិលមិញនេះ និងមិនភ្លេចអរគុណប្រធានសហព័ន្ធហែលទឹក និងសមាគមក្រសួងមហាផ្ទៃនោះទេទើបធ្វើឲ្យខ្លួនជោគជ័យបែបនេះ។
វរល័ក្ខណ បានឲ្យដឹងថា ខ្លួនពិតជាមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង ដោយសារតែការប្រកួតលើកនេះធ្វើរឹតតែបានល្អជាងឆ្នាំមុនទៅទៀត ពោល ៥០ម៉ែត្រកង្កែប និង ២០០ម៉ែត្រកង្កែប គឺមានថេរវេលាតិចជាងមុនទាំងពីរវិញ្ញាសា។ ក្នុងនាមជាកីឡាការិនីម្នាក់ដែរ ដែលប្រកួតតំណាងឲ្យក្លឹបក្រសួងមហាផ្ទៃហើយអាចឈ្នះមេដាយមាសរហូត៣បែបនេះគឺពិតជាត្រេកអរខ្លាំង និងបន្តព្យាយាមប្រឹងហ្វឹកហាត់ដើម្បីស្វែងរកមេដាយក្នុងកម្មវិធីក្រោយៗបន្ថែមទៀតផងដែរ។
កីឡាការិនីវ័យក្មេងរូបនេះក៏មិនភ្លេចគុណ និងការខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្ដម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ ដែលតែងតែគិតគូរ បារម្ភចំពោះកីឡាករ កីឡាការិនីជានិច្ច។ ក្រៅពីនេះទៀតនោះគឺលោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្សឲ្យមានសមត្ថភាពរីកចម្រើន និងអាចស្វែងរកជ័យជម្នះទាំងអស់នេះ។
រំលឹកដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ២០១៩ និងពានរង្វាន់តេជោសែន លើកទី៥ របស់សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា ដែលបានធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២៣ ធ្នូ នេះបានបញ្ចប់ទៅហើយកាលពីម្សិលមិញ។ ចំណាត់ថ្នាក់លេខ១ បានលើក្រសួងសាធារណការ ឈ្នះមេដាយ ២៦គ្រឿង(ម១៥ ប៧ ស៤) លេខ២ ក្លឹបក្រសួងមហាផ្ទៃ ឈ្នះមេដាយ ១៦គ្រឿង (ម៧ ប៧ ស២) លេខ៣ ក្លឹបក្រសួងសេដ្ឋកិច្ច ឈ្នះមេដាយ ២០គ្រឿង (ម១ ប៧ ស១២)។ មេដាយមាស៣គ្រឿងរបស់ សុខ វរល័ក្ខណ លើវិញ្ញាសា ៥០ម៉ែត្រកង្កែប ១០០ម៉ែត្រកង្កែប និង ២០០ម៉ែត្រកង្កែប៕