• 2019-12-23 13:13:02
  • បាល់ទាត់

Cavani កៀក​មែនទែន​ហើយ ក្នុង​ការ​ផ្ទេរ​ទៅ​ក្លឹប​អេស្ប៉ាញ​ធំ​មួយ

  • 2019-12-23 13:13:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ Edison Cavani កៀក​នឹង​ផ្ទេរ​ទៅ​កាន់​ក្លឹប Atletico Madrid ហើយ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំៗ​មួយ​ចំនួន។

កីឡាករ​វ័យ ៣២​ឆ្នាំ​រូប​នេះ នឹង​ផុត​កុងត្រា​របស់​ខ្លួន​នៅ​រដូវ​ក្ដៅ ឆ្នាំ២០២០ ប៉ុន្តែ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ Marca បាន​ឲ្យ​ដឹង​ថា Atletico Madrid មាន​បំណង​នាំ​ចូល​កីឡាករ​រូប​នេះ ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ពួក​គេ​ សម្រាប់​តង់ទី២ នៃ​រដូវ​កាល ២០១៩/២០។

បើ​តាម​ Marca ដដែល​បាន​ឲ្យ​ដឹង​ថា Cavani អាច​នឹង​ចុះ​កុងត្រា​រយៈពេល ២ឆ្នាំ​កន្លះ​ជាមួយ​នឹង Atletico។

សូម​បញ្ជាក់​ផង​ដែរ​ថា Cavani ក្នុង​រដូវ​កាល​នេះ​ដែរ រក​គ្រាប់​បាល់​បាន​តែ ៣គ្រាប់​ទេ ខណៈ​លេង​បាន​តែ ១១ប្រកួត​ប៉ុណ្ណោះ​នៅ Paris Saint-Germain៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់