• 2019-12-23 12:33:01
  • បាល់ទាត់

Ancelotti បង្ហើប​ថា អតីត​ខ្សែ​ប្រយុទ្ធ​ល្បី Man Utd អាច​នឹង​មក Everton

  • 2019-12-23 12:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Everton លោក Carlo Ancelotti បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic អាច​នឹង​មក​ Everton តែ​មិនមែន​មក​ក្នុង​នាម​ជា​កីឡាករ​ទេ។

លោក Ancelotti បាន​និយាយ​ថា៖ " Zlatan ជា​មិត្ត​ដ៏​ល្អ​មួយ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​បាន​បង្ហាត់​កីឡាករ​ល្អៗ​ជា​ច្រើន​មក​ហើយ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ដឹង​ថា​គេ​បញ្ចប់​ការងារ​នៅ​សហរដ្ឋអាមេរិក​ហើយ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ដឹង​ថា​គេ​គិត​ម៉េច​ដែរ​ទេ។ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ទូរស័ព្ទ​ទៅ​គេ​ហើយ។ បើ​គេ​ចង់​មក​ទីក្រុង​ Liverpool មក​ដើរលេង​ គេ​អាច​មក​បាន​ ប៉ុន្តែ​មិនមែន​មក​ដើម្បី​លេង​ទេ " ។

លោក Ancelotti ធ្លាប់​ធ្វើការ​ជាមួយ Zlatan Ibrahimovic កំឡុង​ពេល​ដែល​លោក​ដឹកនាំ​ក្នុង​ក្លឹប Paris Saint-Germain៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់