• 2019-12-23 11:43:27
  • បាល់ទាត់

Zidane គិត​ថា អ្នក​ចាត់ការ​ក្លឹប PL មួយ​រូប ជា​អ្នក​ចាត់ការ​ល្អ​ជាង​គេ​លើ​លោក

  • 2019-12-23 11:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane​​ គ្រូ​បង្គោល​ Real Madrid បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នា​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Pep Guardiola អ្នក​ចាត់ការ​​ល្អ​ជាង​គេ​លើ​លោក​។

Zidane បាន​លើក​ឡើង​ថា​ ៖ " វា​ប្រាកដ​ជា​ពិសេស​ណាស់​ បើ​បាន​ឡើង​ទៅ​លេង​ត​ទល់​ នឹង​ក្រុម​របស់​ Pep ។ ខ្ញុំ​ធ្លាប់​បាន​លេង​តទល់​នឹង​ក្រុម​គាត់​ជា​ច្រើន​ដង​ហើយ​ "។

Zidane បាន​បន្ត​ថា​ ៖ " ខ្ញុំ​គោរព​គាត់​ដូច​ជា​ កីឡា​ និង​ អ្នក​ចាត់ការ ព្រោះ​ខ្ញុំ​គិត​ថា​ គាត់​ជា​អ្នក​ចាត់ការ​ល្អ​ជាង​គេ​លើ​លោក​។ គាត់​បាន​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​អាជីព​ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ចង់​ឡើង​ទៅ​លេង​តទល់​នឹង​ក្រុម​របស់​គាត់​ " ។

លោក Guardiola ធ្លាប់​ដឹកនាំ​ក្លឹប​ចំនួន ៣មក​ហើយ ដោយ​ក្នុង​នោះ​មាន​ដូច​ជា​ ក្លឹប Barcelona ក្លឹប Bayern Munich និង​ក្លឹប Manchester City ហើយ​ក្នុង​ចំណោម​ក្លឹប​ទាំង​៣ នោះ លោក​សុទ្ធ​តែ​ដឹកនាំ​ឲ្យ​ឈ្នះ​ពាន​គ្រប់​ក្លឹប ដោយ​យ៉ាង​តិច​ក៏​ឈ្នះ ១ពាន​ដែរ ក្នុង​មួយ​រដូវកាល៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់