• 2019-12-23 09:38:47
  • បាល់ទាត់

ការរត់ប្រណាំងកម្សាន្ដ Protex Fun Run ទាក់ទាញអ្នកចូលរួមលើសការរំពឹងទុក

  • 2019-12-23 09:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ការរត់ប្រណាំងកម្សាន្ដ ដែលឈ្មោះថា Protex Fun Run លើកទី១ នៅសង្កាត់ជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី២២ ខែឆ្នូ ឆ្នាំ២០១៩ បានទាក់ទាញបានការចូលរួមពីមហាជនជាង១០០០នាក់ លើសពីការរំពឹងរបស់អ្នករៀបចំដែលសង្ឃឹមទុកថា ត្រឹម៦០០នាក់ប៉ុណ្ណោះ។

លោក អ៊ីស សារ៉ា ប្រធានគ្រប់គ្រងទីផ្សារស្លាកសញ្ញាប្រូថិក (Protex) ប្រចាំកម្ពុជា បានបង្ហាញនូវក្តីពេញចិត្តចំពោះព្រឹត្តិការណ៍រត់ប្រណាំងនេះ ដោយទទួលបានការចូលរួមលើពីការរំពឹងទុកទៅទៀត ពោលគឺលោកគិតថា មានត្រឹម៥ទៅ៦០០នាក់ប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងមានដល់២០០០នាក់បានចុះឈ្មោះ ហើយជាង១០០០នាក់ចូលរួមជាក់ស្ដែង។

កម្មវិធី Protex Fun Run ដែលជាកម្មវិធីរត់ប្រណាំងបែបសប្បាយៗដោយសេរី និងបានអនុញ្ញាតឲ្យសាធារណជនទាំងអស់មានពេលវេលាសប្បាយរីករាយទទួលយកបទពិសោធន៍ថ្មីមួយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដែលមានវិញ្ញាសាររត់ប្រណាំងជាលក្ខណៈគ្រួសារ និងបុគ្គល ក្រោមការរៀបចំដឹកនាំដោយក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក បានបញ្ចប់ទៅដោយរលូន និងសម្រេចបានលទ្ធផលជាទីពេញចិត្ដសម្រាប់អ្នកដែលបានចូលរួមទាំងអស់គ្នា។

គោលបំណងសំខាន់បំផុតពីកម្មវិធី គឺដើម្បីលើកទឹកចិត្តខ្ពស់ដល់សាធារណជនទាំងអស់ ឲ្យស្វែងយល់ និងរីករាយពីពិភពខាងក្រៅដោយសេរី។ ប្រូថិកតែងតែជឿជាក់ថា “ពួកយើងរីកចំរើនបាននៅពេលដែលយើងបានស្វែងយល់ពីពិភពខាងក្រៅដោយសេរី។

លោកអះអាងថា សម្រាប់ប្រកួតក្រោយៗ លោកនឹងអាចពង្រីកចម្ងាយផ្លូវឲ្យវែងជាងនេះ អាចជាពាក់កណ្ដាលម៉ារ៉ាតុង ឬម៉ារ៉ាតុងជាដើម។ ជាលទ្ធផលតាមរយៈកម្មវិធីនេះ យើងបានរកឃើញបេក្ខជននិងក្រុមគ្រួសារជ័យលេខភីទាំង៣ចំណាត់ថ្នាក់សម្រាប់២វិញ្ញាសា។ សម្រាប់លទ្ធផលជ័យលាភីវិញ្ញាសាគ្រួសារ៣គីឡូម៉ែត្រ៖

  • លេខ១ បានទៅលើគ្រួសារ លោក ហ៊ល វ៉ារិន ទទួលបានទឹកប្រាក់ ២លាន៤សែនរៀល

  • លេខ២ បានលើគ្រួសារលោក ផេង ភក្ដី ទទួលបានប្រាក់រង្វាន់ ១លាន៤សែនរៀល

  • លេខ៣ គ្រួសារលោក ឡូយ សុខលី ទទួលបានទឹកប្រាក់៦០ម៉ឺនរៀល។

សម្រាប់វិញ្ញាសា៥គីឡូម៉ែត្រឯកត្តជនវិញ៖

  • លេខ១ កីឡាករ ឈុន ប៊ុនថន ទទួលបានទឹកប្រាក់១លាន៤សែនរៀល

  • លេខ២ លោក ញ៉ា ហ៊ុយផេង ទទួលបានទឹកប្រាក់១លានរៀល

  • លេខ៣ លោក Neil Banchi ជនជាតិអង់គ្លេស ទទួលបានទឹកប្រាក់៦០ម៉ឺនរៀល៕

ប្រែសម្រួល៖ រ័ត្ន

មតិយោបល់