• 2019-12-23 04:23:30
  • កីឡា​ផ្សេង​ៗ

លទ្ធផល​លេខ២​ ជើងឯក​ពិភពលោក​វ៉ូវីណាម​ លើក​នេះ​ដោយ​សារ​សហព័ន្ធ​មាន​ថ្នាល​ថ្មីៗ​

  • 2019-12-23 04:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើងឯក​វ៉ូវីណាម​ពិភពលោក​ លើក​ទី៦​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១​ ធ្នូ​ ២០១៩​ ខណៈ​ប្រទេស​ជាប់ ​លេខ១​គឺ​ វៀតណាម​ លេខ២​ កម្ពុជា​ និង​លេខ៣​ អាល់ហ្សេរី។​

ឯកឧត្ដម​ ស៊ូម​ សារឿន​

ឯកឧត្ដម​ ស៊ូម​ សារឿន​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ពិភពលោក​ លើក​ទី៦​ ដែល​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​កម្ពុជា​ គឺ​ជា​ជោគជ័យ​ធំ​ណាស់​សម្រាប់​កីឡាករ​ កីឡា​ការិនី​វ៉ូវីណាម​កម្ពុជា​ តាម​រយៈ​ការ​ឈ្នះ​មេដាយ​មាស​ដល់​ទៅ​ ៩គ្រឿង​ និង​ឈរ​លំដាប់​លេខ២។​

ទិដ្ឋភាពថ្ងៃបិទបញ្ចប់

សមិទ្ធផល​ដែល​ទទួល​បាន​ទាំង​នេះ​គឺ​ដូច​ទៅ​និង​ការ​រំពឹង​ទុក​របស់​សហព័ន្ធ​តែ​ម្ដង​ ព្រោះ​សហព័ន្ធ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​បណ្ដុះបណ្ដាល​ និង​រៀបចំ​កីឡាករ​ កីឡា​ការិនី​ថ្នាល​សម្រាប់​ត្រៀម​ការ​ប្រកួត​នានា​មិន​ថា​ការ​ប្រកួត​លើក​នេះ​ ឬ​ការ​ប្រកួត​ក្នុង​ឆ្នាំ​ ២០២៣​ នោះ​ទេ។​ តាម​រយៈ​ជ័យជម្នះ​ដ៏​ល្អ​នេះ​ ដោយ​សារ​តែ​សហព័ន្ធ​មាន​គ្រូ​ល្អ​ៗ​ក្នុង​ការ​បង្ហាត់បង្រៀន​ ជា​ពិសេស​គឺ​បណ្ដុះ​បាន​យុវជន​ថ្នាល​ថ្មីៗ​ជា​ច្រើន​ រឹតតែ​អស្ចារ្យ​នោះ​គឺ​ពួកគេ​អាច​រក​ជ័យជម្នះ​ អាច​រក​មេដាយ​ក្នុង​ការ​ប្រកួត​នេះ​ថែម​ទៀត​ផង។​

ទិដ្ឋភាពថ្ងៃបិទបញ្ចប់

រំលឹក​ដែរ​ថា​ កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​វ៉ូវីណាម​ ជើងឯក​ពិភពលោក​លើក​ទី៦​ កាល​ពី​ថ្ងៃ​ទី១៦​ ដល់​ទី២២​ ខែ​ធ្នូ​ ២០១៩​ ដែល​មាន​ប្រទេស​ចូលរួម​សរុប​ ២៤។​ សម្រាប់​កម្ពុជា​គឺ​ឈ្នះ​មេដាយ​សរុប​ ៣១គ្រឿង​ មាស៩​ ប្រាក់​១០​ និង​សំរឹទ្ធ​១២​ គឺ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ២​ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង​អស់៕​

តារាងចំណាត់ថ្នាក់

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់