• 2019-12-19 13:23:59
  • បាល់ទាត់

បែក​ធ្លាយ! Coutinho ត្រូវ​បង្ខំ​ចិត្ត​ពាក់​អាវ​ប្រភេទ​ផ្សេង​គ្នា​ពី​មិត្ត​រួម​ក្រុម​នៅ Bayern

  • 2019-12-19 13:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រេស៊ីល​ Philippe Countinho នៅ​ពេល​ចូល​លេង​ឲ្យ​ក្លឹប Bayern Munich បាន​ពាក់​អាវ​សម្រាប់​ក្មេង​​អាយុ ១៥ឆ្នាំ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់ Bild កីឡាករ​ប្រេស៊ីល​រូប​នេះ​មាន​កម្ពស់ ១.៧២ម៉ែត្រ ហើយ​ត្រូវ​ពាក់​អាវ​ក្មេង​ដែល​មាន​កម្ពស់​ ១.៧៦ម៉ែត្រ។

មូលហេតុ​នេះ​គឺ​ដោយសារ​តែ Countinho មក​ក្លឹប Bayern ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង រាង​យឺត​ពេល​បន្តិច ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំលៀកបំពាក់ Adidas បាន​ធ្វើការ​កាត់​ខោអាវ​តាម​ទំហំ​ក្នុង​បញ្ជី​របស់​ក្លឹប។ ដូច្នេះ​ហើយ កីឡាករ​រូប​នេះ​មាន​តែ​បង្ខំ​ចិត្ត​ត្រូវ​តែ​ពាក់​ឈុត​របស់​ក្មេង។

យ៉ាងណាមិញ បើ​តាម​ការ​ចុះ​ផ្សាយ​ Marca បញ្ហា​របស់​ Coutinho អាច​នឹង​ដោះស្រាយ​មុន​ដាច់​ឆ្នាំ​នេះ ដោយ​ Adidas បាន​ផ្គត់ផ្គង់​ខោអាវ​កាត់​នៅ​ក្នុង​ចុង​ឆ្នាំ​នេះ ហេតុនេះ​ក្នុង​ឆ្នាំ២០២០ គេ​អាច​នឹង​ពាក់​អាវ​ប្រភេទ​ដូច​មិត្ត​រួម​ក្រុម​របស់​គេ​ហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់