• 2019-12-19 08:04:54
  • បាល់ទាត់

Zidane ធ្វើ​បាន​កំណត់ត្រា​មួយ ក្រោយ​ដឹក​នាំ Real លេង​ស្មើ Barca នៅ Camp Nou

  • 2019-12-19 08:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល ០-០ ជាមួយ Barcelona នៅ​កីឡដ្ឋាន Camp Nou កាល​ពី​យប់មិញ បាន​ធ្វើ​ឲ្យ​លោក Zinedine Zidane ក្លាយ​ជា​អ្នក​ចាត់​ការ​របស់ Real Madrid ទី​មួយ​ដឹកនាំ​មិន​ចាញ់​៥​ប្រកួត​​ជាប់​គ្នានៅ​​ក្នុង​ផ្ទះ​របស់ Barca។

ឆ្លង​កាត់​​៥​ប្រកួត​ចុងក្រោយ​គិត​គ្រប់​កម្មវិធី​ប្រកួត​នៅ​កីឡដ្ឋានCamp Nou លោក Zidane ដឹកនាំ​ស្មើ​៣​និង​ឈ្នះ​២​ប្រកួត។ យប់មិញ​គឺ​ជា​ការ​លេង​ជា​លើក​ដំបូង​រវាង​ក្រុម Real និង Barca ដែល​បញ្ចប់​ទៅ​ដោយ​គ្មាន​គ្រាប់​បាល់​គិត​តាំង​ពី​​ខែ វិច្ឆិកា ឆ្នាំ ២០០២។

ជាមួយ​គ្នា​នេះ Sergio Ramos ក៏​បាន​ក្លាយ​ជា​​កីឡាករ​ដែល​បាន​លេង Clasico ច្រើន​ជាង​គេ​ផង​ដែរ​៤៣​ប្រកួត។ ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ Barca នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ La Liga មាន​៣៦​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​២ Real Madrid៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់