• 2019-12-19 07:44:01
  • កីឡា​ផ្សេង​ៗ

កីឡា​ការិនី​ឆ្នើម​ ប៉ាល់​ ឆរស្មី​ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ត្រូវ​តែ​ខ្លាំង​

  • 2019-12-19 07:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ ប៉ាល់​ ឆរស្មី​ ថា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ខ្លាំង​ ដូច្នេះ​ម្នាក់​ៗ​ហ្វឹកហាត់​ត្រៀម​ខ្លួន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​ ទម្រាំ​ឈ្នះ​មេដាយ​មាស​ពិភពលោក​ លើកទី៦​ ដែល​ចាប់​ផ្ដើម​ប្រកួត​ពី​ម្សិលមិញ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​

ទិដ្ឋភាពពិធីបើកម្សិលមិញ

ប៉ាល់​ ឆរស្មី​ បាន​ឲ្យ​ដឹង​ក្រោយ​ឈ្នះ​មេដាយ​មាស​ពិភពលោក​ដំបូង​ឲ្យ​កម្ពុជា​ម្សិលមិញ​នេះ​ថា​ អារម្មណ៍​ពេល​ដែល​ជា​កីឡាករ​ កីឡា​ការិនី​ម្ចាស់​ផ្ទះ​គឺ​ហាក់​បារម្ភច្រើន​ និង​មាន​សម្ពាធ​ខ្លាំង​។ ម្នាក់​ៗ​ហ្វឹកហាត់​ច្រើន​ និង​ខ្លាំង​បំផុត។​ ការ​ប្រកួត​មុនៗ​ជា​ភ្ញៀវ​មិន​សូវ​ជា​មាន​សម្ពាធ​នោះ​ទេ​ ប៉ុន្តែ​នៅ​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បើ​កីឡាករ​ខ្លួន​ឯង​ប្រកួត​ចាញ់​ច្រើន​នោះ​គឺ​អន់​ណាស់​ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​វ៉ូវីណាម​កម្ពុជា​ម្នាក់​ៗ​ខំប្រឹង​ហាត់​តែ​ម្ដង។​

រូបភាពហ្វេសបុក Cambodia Vovinam Team

កីឡា​ការិនី​វ៉ូវីណាម​មួយ​រូប​ទៀត​ក្នុង​ក្រុម​សម្ដែង​នោះ​ដែរ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ក្នុង​ផ្ទះ​ខ្លួន​លើក​នេះ​ពិត​ជា​រំភើប​ និង​មាន​កម្លាំង​ចិត្ត​ខ្លាំង​តែ​ម្ដង​ ដោយ​សារ​តែ​មាន​សិស្ស​សាលា​ និង​អ្នក​គាំទ្រ​ច្រើន​ចាំ​ស្រែក​ហ៊ោ​ផ្ដល់​កម្លាំង​ចិត្ត​នៅ​ពេល​ប្រកួត។​

រូបភាពហ្វេសបុក Cambodia Vovinam Team

រំលឹក​ដែរ​ថា​ កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ជើងឯក​ពិភពលោក​ លើក​ទី៦​ កីឡា​វ៉ូវីណាម​ នៅ​ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​៧ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី១៦​ ដល់​ ២២​ ខែ​ធ្នូ​ ២០១៩​ ខណៈ​ប្រទេស​ចូលរួម​មាន​ចំនួន ២៤​។​ ចំណែក​មេដាយ​មាស​ដំបូង​របស់​កម្ពុជា​ម្សិលមិញ​នេះ​គឺ​ឈ្នះ​លើ​វិញ្ញាសា​សម្ដែង​ជា​ក្រុម​ផ្នែក​នារី៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់